Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីប្រកាសតែងតាំង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ពីធីនេះបានរៀបចំឡើងនៅសាលាប្រជុំ សណ្ឋាគាអូតែលសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយនគរបាល ពាក់ព័ន្ធ ស្នងការរង នាយការិយាល័យ អធិការក្រុង ស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ផងដែរ ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រៅពីមានមតិផ្តាំផ្ញើណែនាំដល់ លោកស្នងការនគបាលខេត្តព្រះសីហនុថ្មីរួច ឯកឧត្តមក៏បានធ្វើការកោតសសើរផងដែរ ចំពោះសមិ្ធផល និងស្នាដៃ នានា ដែលរដ្ឋបាលខេត្តព្រះសីហនុសម្រេចបានកន្លងមកមានការរីកចំរើនគ្រប់វិស័យ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ អ្នកវិយោគបានល្អប្រសើរ ទាំងនេះគឺជាការរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងសន្តិសុខស្ថេរភាពនយោបាយសង្គមជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អតីតស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេនិងប្រកាសតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement