Connect with us

Hi, what are you looking for?

ក្នុងស្រុក

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន ១២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរគ្រឿងញៀន

ព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងកងរាជអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ១២នាក់ (ស្រីចំនួន ០១នាក់) រួមនិងវត្ថុតាងទៅសាលាដំបូងខេត្ត ព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី បន្តថា ជនជនសង្ស័យរួមមាន៖ ១.ឈ្មោះអ៉ីន សុខល់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង កញ្ចក់ ស្នាក់នៅបន្ទប់ជួល ភូមិ០២ សង្កាត់០១ ក្រុងព្រះសីហនុ។

២.ឈ្មោះ ឆេង ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ។

៣.ឈ្មោះចៀម លិ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ។

៤.ឈ្មោះ ផាន សម្បត្តិ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ ។

៥.ឈ្មោះ សៅ សាឡន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង សំណង់ ស្នាក់នៅ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ ។

៦.ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ។

៧.ឈ្មោះ ជុំ ម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើតៅហ៊ូ ស្នាក់នៅ ភូមិ ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ។

៨.ឈ្មោះ ខៀវ ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរសំណង់ ស្នាក់នៅ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។

៩.ឈ្មោះ ចេង សុធារ៉ា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ។

១០.ឈ្មោះ ស៊ាម ឡៃហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ។

១១.ឈ្មោះ ចឹង ថាន់អ៉ី ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា ស្នាក់នៅ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។

១២.ឈ្មោះ ព្រំ សារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកំពង់ផែ ស្នាក់នៅ ភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ។

កម្លាំងកងរាជអាវុធហត្ថបានធ្វើការដកហូតបានវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ១៦កញ្ចប់ ទម្ងន់ ៨៥.៦៨ក្រាមទាំងសំបក, ដបជក់ ០២, ជញ្ជីង ០១, ទូរសព្ទ ១៣ គ្រឿង។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួនដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហ្ថតខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ គឺចាប់នៅត្រង់ចំណុច អូសំអាត ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ នាវេលាម៉ោងប្រមាណ១៩.០០នាទី ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement