Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពីរថ្ងៃមកនេះ មាន​កម្មករ​ជាង​១ពាន់នាក់ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក ក្រោយ​ត្រឡប់​ចូល​បម្រើ​ការងារវិញ

(ភ្នំពេញ) – ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យដឹងថា ក្នុង​រយៈ​ពេល​២ថ្ងៃ​មក​នេះ ពោល​គឺនៅ​ថ្ងៃទី២០ និង​ថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២០ មាន​កម្មករ​សរុប​ចំនួន ១៤២៣នាក់ ត្រូវ​បានពិនិត្យ​សុខភាព និង​ធ្វើ​ចត្តាឡីស័ក ក្រោយ​ពីពួក​គេ​បានឈប់​សម្រាកអំឡុង​ពេលបុណ្យ​ចូលឆ្នាំ ហើយ​ត្រឡប់​មក​ចូល​បម្រើ​ការងារវិញ។

តាម​ការ​បញ្ជាក់របស់​ក្រសួងការងារ នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​៦ល្ងាច មាន​កម្មករ​មក​ត្រួតពិនិត្យ​សុខភាព​ចំនួន ១០១៨នាក់ ក្នុង​នោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៩៥៩នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវ័ន) ចំនួន៣៨នាក់ និងយកសំណាកទៅពិសោធន៍បន្តចំនួន១៨នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន២១នាក់។

សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១១៖០០នាទីព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៤០៥នាក់ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៣៧៦នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៦នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ២៣នាក់៕

Advertisement
Advertisement