Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិនប្រាប់មន្ត្រីឲ្យឈប់ប្រើ Iphone

អន្តរជាតិ ៖ រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ បានបញ្ជាឱ្យមន្ត្រីដែលធ្វើការនៅទីភ្នាក់ងាររដ្ឋាភិបាលកណ្តាល ឱ្យបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ iPhone ឬឧបករណ៍បរទេសផ្សេងទៀតសម្រាប់ការងារ ឬយកចូលទៅក្នុងការិយាល័យក្តី។ នេះបើតាមការផ្សាយរបស់កាសែតរុស្សី RT កាលពីថ្ងៃពុធ ។

បុគ្គលិករដ្ឋាភិបាលជាច្រើននាក់បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ពួកគេត្រូវបានផ្តល់ការណែនាំទាំងនេះ ពីសំណាក់ថ្នាក់លើក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទាំងតាមរយៈក្រុមការងារជជែកនៅកន្លែងធ្វើការ និងការប្រជុំដោយផ្ទាល់ក្តី។

យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះទាំងក្រុមហ៊ុន Apple និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន នៅមិនទាន់មានអ្នកណាម្នាក់ចេញមកធ្វើការឆ្លើយតប ឬបញ្ជាក់ពីព័ត៌មានេះនៅឡើយទេ៕

Advertisement
Advertisement