Connect with us

Hi, what are you looking for?

ក្នុងស្រុក

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ នៅភូមិរាម និងភូមិថ្មធំ ឃុំរាម

ព្រះសីហនុ៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ (សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ) នាព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិរាម និងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នាឲកាសនោះ លោក សំ សុមនោ អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី បានឱ្យដឹងថា ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃកាវិនិច្ឆ័យនេះ ដើម្បីធានាថា ទិន្នន័យមានភាពត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស លក្ខណៈច្បាប់ ទុកឱកាសឱ្យអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការពិនិត្យផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ។ ការចុះបញ្ជីទាំងនេះដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី ជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងផ្ដល់នូវសារៈប្រយោជន៍ ពីរយ៉ាងដល់រដ្ឋផង និងដល់ប្រជាពលរដ្ឋផង។ ចំពោះប្រជាពលរដ្ឋគឺធានាបាននៅភាពកក់ក្តៅនិងសុវត្ថិភាពដីធ្លីមានសិទ្ធិកាន់កាប់ដីធ្លីពេញលេញដែលត្រូវបានផ្ដល់ជូនវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ដែលជាវត្ថុតាងបញ្ជាក់នូវការកាន់កាប់ដីធ្លីរបស់ខ្លួននិងជៀសវាងនូវការរំលោភបំពានលើដីធ្លីពីសំណាក់ជនខិលខូច។

ជាមួយគ្នានោះ លោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយទិន្នន័យនេះដើម្បីដំណើរការកំណត់តំបន់វិនិច្ឆ័យដូចនេះសូមឱ្យប្រជាពលរដ្ឋត្រូវត្រៀមឯកសារពាក់ព័ន្ធឯកសារគតិយុត្តិដើម្បីដាក់បង្ហាញជូនទៅដល់មន្ត្រីជំនាញសូរិយោដីនៅពេលដែលចុះកំណត់វាស់វែងជូនបងប្អូននៅទីតាំងជាក់ស្ដែង។ តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចគិតគូរអំពីសុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ សង្ឃឹមថាបងប្អូនពលរដ្ឋនៅភូមិរាម និងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ បន្តការយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ កែតម្រូវទិន្នន័យឲ្យបានលឿនឆាប់ និងការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី បង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចុះវាស់វែងជូនដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិលឿននាពេលខាងមុខ។ ចំពោះការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងគោលដៅ ដើម្បីកាត់បន្ថយការទំនាស់ ព្រមទាំងបង្កភាពងាយស្រួលដល់បងប្អូនជាម្ចាស់ក្បាលដី អាចយកប័ណ្ណកម្មសិទ្ធិប្រើប្រាស់តាមតម្រូវការ ឬអំណោយទៅកូនចៅស្របតាមច្បាប់។

លោកបានបន្តថា រដ្ឋបានធ្វើការបែងចែកដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបានរៀបចំច្បាប់ភូមិបាលក្នុងការគ្រប់គ្រងដីធ្លី មិនអនុញ្ញាតិឱ្យមានការទន្ទ្រានដីរដ្ឋអនាធិបតេយ្យបន្តទៀត អ្នកចាប់ ឬទន្ទ្រានដីធ្លី របស់រដ្ឋត្រូវមានទោស៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement