Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភរទេះសម្រាប់ជនពិការ និងគ្រឿងឧបភោគបរិភោគដល់បុរសជនពិការម្នាក់

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងអំណោយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូនលោកពូឈ្មោះ ព្រីង មាស អាយុ ៦១ ឆ្នាំ (ពិការជេីង) មុខរបរ លក់លៀសហាល និងមានចៅ ០២ នាក់ក្នុងបន្ទុក រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារៈ និងគ្រឿងឧបភោគបរិភោគរួមមាន៖ រទេះសម្រាប់ជនពិការ១, អង្ករ ៥០គីឡូ, មី ១កេស, ត្រីខ ១យួរ, ប្រេងឆា ២ដប, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, អំបិល ១គីឡូ, ប៉ីចេង ១គីឡូ, ស្ករស ១គីឡូ, ទឹកសុទ្ធ ១កេស, កាតាបសិស្ស ចំនួន២, សៀវភៅ ចំនួន ៤០ក្បាល និងសម្ភារៈសិក្សាជាច្រេីនទៀត៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement