Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីហិង្សារវាងជនជាតិចិន និងជនជាតិចិន

ព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីហិង្សាមួយបានកើតឡើងរវាងជនជាតិចិន និងជនជាតិចិន នៅចំណុចហាងខារ៉ាអូខេ (អតីតហ្គោដិនចាស់) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះកើតឡើងដោយមានការទាស់សម្ដីគ្នារវាងជនជាតិចិន និងជនជាតិចិន ក៏ឈានដល់ការហៅបក្សពួកមកជាច្រើននាក់ ទើបបង្កជាហិង្សាកើតឡើង។

ករណីហិង្សាខាងលើមិនបានបង្កឲ្យនណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។

ជាមួយគ្នានោះ សមត្ថកិច្ចក៏ចុះមកដល់ទីតាំងកើតហេតុ និងមានការឃាត់ខ្លួនមនុស្សជាច្រើននាក់ ដើម្បីយកទៅធ្វើការសាកសួរតាមតិវិធី៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement