Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ បានផ្តល់អំណោយឧបត្ថម្ភដល់លោកតា លោកយាយ ចំនួន ០៥គ្រួសារ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់តាំងក្រុមការងារនាំយកអំណោយឧបត្ថម្ភដល់លោកតា លោកយាយ ដែលមានជីវភាពខ្វះខាត និងមានពិការភាព ចំនួន ០៥គ្រួសារ រស់នៅភូមិបត់គគីរ ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អំណោយឧបត្ថម្ភដែលលោកតា លោកយាយទទួលបានរួមមាន៖

គ្រួសារទី១-លោកយាយឈ្មោះ ម៉ៅ ផុន អាយុ ៦៣ឆ្នាំពិការមួយចំហៀងខ្លួនដោយជម្ងឺ។ ទទួលបាន៖ រទេះរុញសម្រាប់ជនពិការ០១, អង្ករ ៥០គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេងឆា ២ដប, អំបិល ១គីឡូ, ប៉ីចេង ១គីឡូ, ស្ករស ១គីឡូ, ទឹកសុទ្ធ ១កេស។

គ្រួសារទី២-លោកតា មាស ផុន អាយុ ៨០ឆ្នាំ សព្វថ្ងៃជាអាចារ្យវត្តអូរចំណារ និង លោកយាយជាប្រពន្ធឈ្មោះ ម៉ក់ ខេម អាយុ ៦៨ ឆ្នាំ សព្វថ្ងៃទទួលបន្ទុកចិញ្ចឹមចៅស្រីម្នាក់ឈ្មោះ ជូ លី អាយុ ១០ឆ្នាំ រៀនថ្នាក់ទី៣ ដោយម្តាយចេញទៅធ្វើការស្រុកឆ្ងាយ។ ទទួលបាន៖ កង់ ១គ្រឿង, អង្ករ ៥០គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេងឆា ២ដប, អំបិល ១គីឡូ, ប៉ីចេង ១គីឡូ, ស្ករស ១គីឡូ, ទឹកសុទ្ធ ១កេស, ស័ង្កសីប្រក់ដំបូល ៣០សន្លឹក។

គ្រួសារទី៣-លោកតា យម់ យឿន អាយុ ៧៨ឆ្នាំ សព្វថ្ងៃជាអាចារ្យវត្ត អូរចំណារ ស្រុកព្រៃនប់ និងលោកយាយជាប្រពន្ធឈ្មោះ ឆាន ផាន អាយុ ៧០ឆ្នាំ។ ទទួលបាន៖ អង្ករ ៥០គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេងឆា ២ដប, អំបិល ១គីឡូ, ប៉ីចេង ១គីឡូ, ស្ករស ១គីឡូ, ទឹកសុទ្ធ ១កេស, ស័ង្កសីប្រក់ដំបូល ១០សន្លឹក។

គ្រួសារទី៤-លោកតា ធួន សំណាង អាយុ ៧៩ឆ្នាំ ពិការដៃឆ្វេងម្ខាង ដោយជម្ងឺលើសឈាម អតីតជាអាចារ្យវត្តម៉ាអ៊ូ សព្វថ្ងៃរស់នៅជាមួយកូនមានមុខរបរ ធ្វើការរោងចក្រ។ ទទួលបាន៖ អង្ករ ៥០គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេងឆា ២ដប, អំបិល ១គីឡូ, ប៉ីចេង ១គីឡូ, ស្ករស ១គីឡូ, ទឹកសុទ្ធ ១កេស។

គ្រួសារទី៥-លោកយាយឈ្មោះ ហួច អាយុ ៨៩ឆ្នាំ ជរាខ្លាំងស្នាក់នៅជាមួយចៅ មុខរបរ ធ្វើការរោងចក្រ ដោយសព្វថ្ងៃបានអ្នកជិតខាងផ្តល់អាហារសម្រាប់ហូបចុក។ ទទួលបាន៖ អង្ករ ៥០គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេងឆា ២ដប, អំបិល ១គីឡូ, ប៉ីចេង ១គីឡូ, ស្ករស ១គីឡូ, ទឹកសុទ្ធ ០១កេស។

បន្ទាប់ពីទទួលបានអំណោយឧបត្ថម្ភ លោកតា លោកយាយ ក៏បានសម្តែងនូវក្តីរំភើបរីករាយក្រៃលែង បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី និងសូមបួងសួងជូនពរអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement