Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ចំនួន ៤គ្រួសារ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ តំណាងឲ្យឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) កាលពីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាសមាគម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ចំនួន ៤គ្រួសារ ដែលស្ថិតនៅភូមិវាលមាស, ភូមិបឹងវែង និងភូមិវាលធំ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

នាឱកាសនោះ ឯកឧត្តមបណ្ឌិត តាំង សំណាង ប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤)ដែលជានិច្ចកាលឯកឧត្តមបណ្ឌិតតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមបណ្ឌិត តាំង សំណាង បានមានប្រសាសន៍ និងអំពាវនាវសុំឱ្យក្រុមគ្រួសារទាំងអស់ត្រូវមានការតស៊ូអត់ធ្មត់ព្យាយាមមិនថាជួបទុក្ខលំបាកយ៉ាងណានោះទេ ដូចថ្ងៃនេះអញ្ចឹងក្រុមការងាររបស់សមាគមបាននាំយកអំណោយមនុស្សធម៌ទាំងអស់នេះមកជូនដល់បងប្អូនគឺគ្រាន់តែដោះស្រាយបានមួយរយៈនោះទេ ដូច្នេះហើយយើងត្រូវប្រឹងប្រែងដោយខ្លួនឯងសម្រាប់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មីម៉ាម៉ា ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ប្រេងឆា ១ដប, ថ្នាំពេទ្យ ១កញ្ចប់, រួមទាំងថវិកាចំនួន ៥៤,០០០រៀលផងដែរ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement