Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខ្សឹបៗ..ពីនេះ..ពីនោះ , ការបង្ក្រាបល្បែងស៊ីសងរបស់អាជ្ញាធរខេត្តត្បូងឃ្មុំដូចគោះទឹកកៀងត្រីបញ្ចូលស៊ង

ត្បូងឃ្មុំ : ក្រុមអ្នកភូមិបាននិយាយថា ទីតាំងល្បែងចល័តវង់ធំ នៅចំណុចចំការសាំលី ស្ថិតក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអាជ្ញាធរទើបបង្ក្រាបកាលពីខែកន្លងទៅ ឥឡូវបានចាប់ផ្ដើមឡើងវិញហើយ ។ ជាការចាប់ផ្ដើមដែលមានទ្រង់ទ្រាយធំជាងមុនទ្វេដង ។

តាមសេចក្ដីរាយការណ៍ថា ការបង្ក្រាបល្បែងដែលមានលក្ខណៈសិល្បៈដោយសមត្ថកិច្ចខេត្តត្បូងឃ្មុំកាលពីគ្រាមុនគឺគ្រាន់តែជាវិធីកៀងត្រីបញ្ចូលស៊ងតែប៉ុណ្ណោះ។ ពោលគឺគេគ្រាន់តែកៀងគរមេៗល្បែង ឱ្យរៀបចំកញ្ចប់ឱ្យគេ ហើយធ្វើអីក៏ធ្វើទៅ ។

ការនេះបានធ្វើឲ្យមេល្បែងដែលគេស្គាល់ឈ្មោះថា ( ចង់) ឡើងចាងពង្រីកទំហំ និងមុខល្បែងជាច្រើន ដើម្បីតម្រូវចិត្តអ្នកលេង ដែលមានដូចជាជលមាន់ អាប៉ោង យូគី ជាដើម ដែលមួយថ្ងៃៗមានអ្នកចាញ់ឈ្នះរាប់ពាន់ម៉ឺនដុល្លារ ។ ហើយដែលផ្ដើមចេញពីនេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងគ្រួសារ ។ ប៉ុន្តែវាមិនមែនជាក្ដីកង្វល់របស់សមត្ថកិច្ចឡើយ ។ ផ្ទុយទៅវិញវាជាលាភរបស់ពួកគេទេតើ ។

ក្នុងស្ថានភាពបែបនេះក្រុមអ្នកភូមិបានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលថ្មីគឺសម្ដេច ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ធ្វើយ៉ាងណាធានាឲ្យមានការគោរពយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីកុំឲ្យជនឱកាសនិយមដែលជាសមត្ថកិច្ចឆ្លៀតមូរទឹកភ្នែករាស្ត្រ និងសណ្ដាប់ធ្នាប់សង្គមដាក់ហោប៉ៅ ៕

Advertisement
Advertisement