Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ មកសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ និងផ្តល់ថវិកាដើម្បីព្យាបាលជំងឺ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ បានជួបគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ ពេលកំពុងធ្វើការ នៅក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទិត្យ សូរិយា អាយុ ១៨ឆ្នាំ រស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់បន្ថែមថា ដោយក្តីអាណិត ដោយដឹងថា ជនរងគ្រោះ រងរបួសធ្ងន់ ហើយពុំមានលទ្ធភាពព្យាបាល នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា នឹងចាត់បញ្ជូនក្រុមការងារនាំយកថវិកា ចំនួន ៤លានរៀល របស់អ្នកឧកញ៉ា និងលោកជំទាវ ទៅជូនបុរសជាអ្នកជំងឺខាងលើ និងក្រុមគ្រួសារ សំរាប់ព្យាបាលជំងឺឲ្យទាន់ពេលវេលា៕

បុរសខាងលើត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement