Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធអំពើលួច ៤នាក់ និងជនសង្ស័យ ២នាក់ពាក់ព័ន្ធទទួលផលចោរកម្ម ព្រមទាំងដកហូតវត្ថុតាងមួយចំនួន

ព្រះសីហនុ៖ មានករណីលួចម៉ូតូ កាលពីវេលាម៉ោង០៣និង០០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ក្រុមទី៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន ០៣នាក់ បានធ្វើសកម្មភាព ចូលក្នុងបរិវេណបន្ទប់ជួល រួចលួចយកម៉ូតូចំនួន០៣គ្រឿង បានសំរេច ហេីយនាំគ្នាជិះគេចខ្លួនបាត់។

ក្រោយទទួលបណ្ដឹងពីជនរងគ្រោះរួច ដោយមានចង្អុលដឹកនាំពី ឯកឧត្តមស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ រ៉ូ វាសនា ហៅទីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច) ។

២-ឈ្មោះ ប៉ែន សំណាង ហៅវីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច) ។

៣-ឈ្មោះ កែវ សុភី ហៅញ៉ាញ់ធំ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅក្រុមទី៣៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (មេក្លោង) ។

៤-ឈ្មោះ ចាំង ហៃ ហៅអាយួន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (សមគំនិត)។

ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចខាងលើ ពិតប្រាកដមែន។ យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យខាងលេី អធិការដ្ឋានក្រុងព្រះសីហនុ បន្តស្រាវជ្រាវទីតាំងកន្លែងទទួលបញ្ចាំម៉ូតូ ស្ថិតនៅក្រុមទី៣៧ ភូមិ០៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រកឃេីញម៉ូតូចំនួន៤៨ គ្រឿង ក្នុងនោះដែលមានម៉ូតូចំនួន ០៩គ្រឿង ពាក់ព័ន្ធនិងអំពេីលួច ទេីបអធិការដ្ឋាន បានធ្វេីការឃាត់ខ្លួន ជនសង្ស័យ ជនជាតិ ចិន ចំនួន ០៣នាក់ ភេទប្រុស នៅទីតាំងបញ្ចាំ ខាងលេីយកមកសាកសួរ។

ជនសង្ស័យជនជាតិចិនទាំង ០២នាក់មានឈ្មោះ ដូចខាងក្រោម៖

១-ឈ្មោះ YE YUMING ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ (សង្ស័យក្នុងអំពេីទទួលផលចោរកម្ម)

២-ឈ្មោះ ZHAO JIANLIN ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ (សង្ស័យក្នុងអំពេីទទួលផលចោរកម្ម)។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០៩គ្រឿង (ផលនៃអំពើលួច)។ ម៉ូតូចំនួន ៣៩គ្រឿង ដកហូតពីកន្លែងទទួលបញ្ចាំ។

បច្ចុប្បន្ន ម៉ូតូទាំងអស់ខាងលេី យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការស្រាវជ្រាវបន្តនិតិវិធីនិងស្វែងរកម្ចាស់។

ចំណែកជនសង្ស័យចំនួនទាំង ០៦នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង និងបញ្ជូនវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement