Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកស្រី ជ័យ សុខចំ បានដាក់លិខិតជូនដំណឹងដល់ លោកមេភូមិ បួនមុខ និងលោកចៅសង្កាត់ពន្សាំង ស្តីពីការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ

ភ្នំពេញ៖ អ្នកស្រី ជ័យ សុខចំ កើតឆ្នាំ១៩៧៨ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៨៥អា ផ្លូវលំ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានដាក់លិខិតជូនដំណឹងដល់ លោកមេភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងលោកចៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្តីពីការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី លេខ ២០៩០/១៧លរច្រ១ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។

លិខិតជូនដំណឹងខាងលើ ធ្វើនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានការទទួលស្គាល់បញ្ជាក់ដោយបានចុះហត្ថលេខា និងត្រា ពីលោក ប៊ុន សុវណ្ណ មេភូមិបួនមុខ និងលោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាឈ្មោះ ជ័យ សុខចំ ពិតជាបានបាត់ឯកសារលក់ដី និងប្លង់ដីខាងលើពិតប្រាកដមែន។

នៅក្នុងលិខិតខាងបានបញ្ជាក់ផងដែរថាសូមជម្រាបជូន អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៩ នាងខ្ញុំបានយកឯកសារខាងលើ មកធ្វើការកាត់ឈ្មោះ ឲ្យកូនដោយប្រគល់ ឲ្យមន្រ្តីសង្កាត់រក្សាទុក មកដល់ថ្ងៃនេះ ពេលនាងខ្ញុំមកដក ដើម្បីយកទៅធ្វើប័ណ្ណជាលក្ខណ:ប្រព័ន្ធ មន្រ្តីសង្កាត់រកមិនឃើញ មិនដឹងដាក់នៅកន្លែងណា។ សូមបញ្ជាក់ថា៖ ឯកសារនេះ មិនបានដាក់បញ្ចាំ នៅតាមធនាគារ ឬបុគ្គលណាមួយឡើយ។

អាស្រ័យដូចនេះ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជ្រាប និងទទួលស្គាល់ដោយអនុគ្រោះ។

ជាមួយគ្នានោះ អ្នកស្រុក ជ័យ សុខចំ ក៏បានដាក់ពាក្យបណ្តឹងចូលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ផងដែរ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានការចុះហត្ថលេខា និងត្រា ដោយលោក វរសេនីយ៍ត្រី ស៉ីម រស្មី ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លេខ២៤៥/០២៣ ដោយបានឃើញ និងបញ្ជាក់ថា ឈ្មោះ ជ័យ សុខចំ ពិតជាដាក់ពាក្យបណ្ដឹងអំពីករណីតែរៀបរាប់ខាងលើពិតប្រាកដមែន។

សូមបញ្ជាក់ផងដែរថា ក្នុងពាក្យបណ្តឹងបានប្តឹងលើករណីបាត់ប្លង់ដីឡូតិ៍ លេខPIN009170712047 តបតាមកម្មវត្ថុខាងលើ កាលពីកាលពីថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង០០នាទី នាងខ្ញុំបានមកសុំផ្ទេរសិទ្ធិដីឡូតិ៍ឱ្យទៅកូន នៅសង្កាត់ពន្សាំង ពេលនោះស្មៀនសង្កាត់ពន្សាំងបានដកប្លង់ដីឡូតិ៍នាងខ្ញុំទុកនៅសង្កាត់ លុះដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាងខ្ញុំបានមកសួរ ហើយស្មៀនសង្កាត់បានឆ្លើយប្រាប់នាងខ្ញុំថាច្រឡំដៃទុកទីណារកពុំឃើញសោះ។

អាស្រ័យដូចនេះ សូមស្នើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាប និងជួយទទួលដឹងឮ ខ្លាចក្រែងថ្ងៃក្រោយមានជនណាម្នាក់ រើសបានយកទៅធ្វើសកម្មភាពល្មើសច្បាប់ដោយប្រការណាមួយ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement