Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនក្រុមការងារក្រុមហ៊ុន GTVC សហការជាមួយសម្ថកិច្ច ទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែង

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC សហការជាមួយសម្ថកិច្ច នៅវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែង ដឹកគឿងសំណង់មួយគ្រឿង នៅចំនុចមុខផែរំដួល ប្រហែលជាមួយគីឡូម៉ែត្រ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ទូកកន្ទុយវែងខាងលើ បានចេញពីផែកោះព្រាប ក្រុងព្រះសីហនុ វេលាម៉ោង ៤:៥០នាទីរសៀល លុះមកដល់ចំណុចកើតហេតុខាងលើអាកាសធាតុធ្លាក់ភ្លៀង និងមានខ្យល់កន្ត្រាក់បណ្ដាលអោយទូកលិចបាត់ភ្លាមៗ។

ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សូត មីន អាយុ៤០ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ (អ្នកបើកទូកកន្ទុយវែង)

២-ឈ្មោះ មៅ សម្បត្តិ អាយុ២៩ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មុខរបរ កម្មករសំណង់ (អ្នករួមដំណើរ)

៣-ឈ្មោះ ហាច ហ៊ីម អាយុ៣២ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មុខរបរ កម្មករសំណង់ (អ្នករួមដំណើរ)

៤-ឈ្មោះ ស៊ីម យ៉ាត អាយុ៣២ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មុខរបរ ជាងជួលជុលទូរស័ព្ទ (អ្នករួមដំណើរ)។

បច្ចុប្បន្ន អូប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ រួមនឹងសមត្ថកិច្ច បានជួយសង្គ្រោះជនរងគ្រោះបានទាំងអស់ទាន់ពេលវេលា៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement