Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលភ្ញៀវទេសចរណ៍ ២នាក់ ជាជនជាតិបរទេស លើកោះរ៉ុង មកសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍ ២នាក់ ជាជនជាតិបរទេស មកលេងកំសាន្តនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ហើយបានជួបគ្រោះថ្នាក់ ដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យរងរបួស បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះទាំងពីរនាក់ ឈ្មោះ Ines krouhi ជនជាតិបារាំង ភេទស្រី បានរងរបួសបាក់ជេីងខាងឆ្វេង នឹងម្នាក់ទៀត ឈ្មោះ Antonie melion ជនជាតិបារាំង ភេទប្រុស រងរបួសរលាត់ដៃជេីងបន្តិចបន្ទួច។

ជនរងគ្រោះខាងលើត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement