Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ពាក់ព័ន្ធករណីក្លែងធ្វើជាព្រះសង្ឃ

ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ កាលពីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ពាក់ព័ន្ធករណីក្លែងធ្វើជាសង្ឃ ដែលដើរបិណ្ឌបាតបង្ករផលប៉ះពាល់ដល់ព្រះពុទ្ធសាសនា។

លោកវរៈសេនីយ៍ត្រី  អ៊ុក ពិសិទ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ   បានឱ្យដឹងបឋមថា ដោយមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ នឹងមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង កម្លាំងមូលដ្ឋានក្រុងព្រះសីហនុ នឹងស្រុកព្រែនប់ ដឹកនាំដោយរូបលោកផ្ទាល់បានចុះស្រាវជ្រាវឃាត់ជនសង្ស័យចំនួន ០៦នាក់ ក្លែងបន្លំជាព្រះសង្ឃដើរប្រមូលបច្ច័យពីប្រជាពុទ្ធបរិសទ្ធ ក្នុងក្រុងព្រះសីហនុយ៉ាងសកម្ម។

លោកវីរៈសេនីយ៍ត្រី បានបញ្ជាក់បន្ថែមថាជនសង្ស័យទាំង ៦នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរតាមនីតិវិធីបន្ត។ ចំពោះអត្តសញ្ញាណជនសង្ស័យទាំង ៦នាក់សមត្ថកិច្ចពុំទាន់បង្ហាញជាសាធារណៈនៅឡើយទេ ព្រោះស្ថិតក្នុងពេលអនុវត្តនីតិវិធី៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement