Connect with us

Hi, what are you looking for?

ក្នុងស្រុក

កិច្ចប្រជុំក្នុងគោលបំណងលុបបំបាត់អេដស៍នៅឆ្នាំ២០២៥

ព្រះសីហនុ៖ កិច្ចប្រជុំក្នុងគោលបំណងលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងឈានឆ្ពោះទៅកាន់ចីរភាពក្នុងការឆ្លើយតបនាពេលខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើង នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣ ដោយលើកឡើងថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន និងកំពុងដឹកនាំតាក់តែងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

លោកទេសរដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានបន្ថែមថា គោលនយោបាយនេះនឹងត្រូវដាក់ចេញដើម្បីធានាថា មេរោគអេដស៍នឹងមិនរីករាលដាលបង្កជាគ្រោះថ្នាក់ដល់សុខភាពសាធារណៈផ្សេងទៀត នៅពេលដែលកម្ពុជាឈប់ទទួលហិរញ្ញវត្ថុពីប្រភពខាងក្រៅ។

ផែនការយុទ្ធសាស្ត្រជាតិ លើកទី៦ ផ្តោតលើគោលបំណងធំៗចំនួន ៤រួមមាន :

១ ផ្តល់នូវការការពារ ការព្យាបាល ការថែទាំ និងការគាំទ្រទូលំទូលាយ និងមានប្រសិទ្ធភាពតាមរយៈការអនុវត្តវិធីសាស្ត្រពហុវិស័យទូលំទូលាយដែលមានការសម្របសម្រួលបានល្អ

២ ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពនៃប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ និងបង្កើតបរិយាកាសអំណោយផល សម្រាប់ពួកគាត់ អាចទទួលបានសេវាអេដស៍ ប្រកបដោយប្រសិទ្ធភាព

៣ ធានានូវនិរន្តរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ ដោយបង្កើនការវិនិយោគក្នុងស្រុក និងការពង្រឹងប្រព័ន្ធប្រទេស (Country system) ដែលគ្រប់គ្រង សម្របសម្រួល និងតាមដានការឆ្លើយតបមេរោគអេដស៍

៤ កសាងសមត្ថភាពសា្ថប័ន សហគមន៍ និងបុគ្គល ដើម្បីពង្រឹងការឆ្លើយតបដែលដឹកនាំសហគមន៍ និងកែលម្អការរួមបញ្ចូលមេរោគអេដស៍ក្នុងវិស័យសុខាភិបាល និងវិស័យមិនមែនសុខភាព។

កិច្ចប្រជុំពេញអង្គលើកទី២របស់យើង ធ្វើឡើងដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផលនិងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ៦ខែចុងឆ្នាំ២០២៣។

លោកក៏បានបញ្ជាក់បន្ថែមថា ក្តីសង្ឃឹមពិតប្រាកដ ឆ្ពោះទៅរកការលុបបំបាត់ជំងឺអេដស៍ក្នុងពេលដ៏ខ្លីខាងមុខនិងធានាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ យើងទាំងអស់គ្នាបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាពិសេសយើងមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement