Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជុំវិញសំណុំរឿងលោក កង សារ៉ន : អាជ្ញាធរខេត្តបន្ទាយមានជ័យចូលចាប់មនុស្ស៤នាក់ ក្នុងការិយាល័យអង្គការលីកាដូ ដោយគ្មានដីកា

បន្ទាយមានជ័យ : អង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា នា​រសៀល​ថ្ងៃទី០៦ ធ្នូ នេះ​ ​មានមន្ត្រី​នគរបាល​ចំនួន​ ​៦​នាក់​ ​បាន​ចូលក្នុង​បរិវេណ​ការិយាល័យ​ ​លី​កា​ដូ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ហើយ​បាន​ចាប់​ខ្លួនមនុស្ស​ចំនួន​ ​៤​ ​នាក់​ ​ដែល​កំពុង​ទទួលការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ ​ទាក់ទង​នឹងការបញ្ចេញមតិតាមបណ្តាញសង្គម ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​គឺ ​លោក​ ​កង​ ​សារ៉ន​ ​។​ ​

​អ្នក​ទទាំង៤ ​រួម​មាន​អ្នកស្រី​ ​ហង្ស​ ​ត្រឹប​ ​ជា​ភរិយា​លោក​ ​កង សារ៉ន​ ​កញ្ញា​ ​សេង​ ​ចន្ថា​ ​ជា​កូនស្រី​របស់​លោក​ ​សារ៉ន​ ​និង​អ្អ្នកជិតខា២នាក់​ផ្សេងទៀត​ ​ដែល​ជូន​អ្នក​ទាំង២មក​ការិយាល័យ​ ​លី​កា​ដូ ​ខេត្ត​បន្ទាយ​មានជ័យ​ ​។​ ​

អ្នក​ទទាំង៤ ​ត្រូវ​បាន​ចាប់ខ្លួន​ ​១​០​ ​នាទី​ ​ក្រោយពេល​ចូល​មកដល់​ការិយាល័យ​របស់​អង្គការ​ ​លី​កា​ដូ ​បន្ទាប់ពី​អ្នក​ទាំងនោះ​ ​បាន​ទៅ​សួរសុខទុក្ខ​លោក​ ​កង សារ៉ន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​កាលពី​ពេលព្រឹក​ ​។​

​បុគ្គលិក​អង្គការ​ ​លី​កា​ដូ ​បាន​ស្នើសុំ​ការ​បង្ហាញ​ឯកសារពាក់ព័ន្ធ​ ​ប៉ុន្តែ​មន្ត្រី​នគរបាល​ទាំងនោះ​មិនបាន​បង្ហាញ​នោះ​ទេ​ ​ហើយ​បែរជា​និយាយ​ថា​ ​ពួកគេ​ “​ធ្វើតាម​បទបញ្ជា​” ​ទៅវិញ​ ​។​ ​មន្ត្រី​នគរបាល​ទាំងនោះ​ ​ក៏បាន​បញ្ជា​ឱ្យ​បុគ្គលិក​ ​លី​កា​ដូ ​លុបចោល​រូបភាព​ ​ដែល​បុគ្គលិក​ថត​បាន​ ​អំពី​វត្តមាន​របស់​មន្ត្រី​នគរបាល​ទាំងនោះ​ចូលក្នុង​បរិវេណ​ការិយាល័យ​ ​ដោយ​មិន​មាន​បង្ហាញ​ដីកា​ ​។​

​លោក​ ​សារ៉ន​ ​ត្រូវ​បានឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​កាលពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​៣​ ​ឆ្នាំ​ ​ទាក់ទង​នឹង​ទ​ស្សនៈ​នយោបាយ​របស់​លោក​ ​ដែល​លោក​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​អំអំឡុងយុទ្ធនា​ការបោះឆ្នោត​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​។​ លោក​ ​កង​ ​សារ៉ន​ ​ទទួល​បានការ​ការពារ​ក្ក្តីតាម​ផ្លូវច្បាប់​ពី​ក្រុម​មេធាវី​របស់​អង្គការ​ ​លី​កា​ដូ ៕

Advertisement
Advertisement