Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលយក ជនរងគ្រោះ ២នាក់ នៅលើកោះរ៉ុង មកសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តី ជាជនបរទេសម្នាក់ និងបុរសជនជាតិខ្មែរម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ចំនុចព្រែកតាសុខ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងថា មានជនបរទេសរងគ្រោះ និងបុរសជនជាតិខ្មែរ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យត្រូវរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនមកដីគោកដើម្បីសង្គ្រោះ ភ្លាមៗ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលជនរងគ្រោះ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះទាំងពីរមានឈ្មោះ៖

១-ឈ្មោះ Annone floer ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិបារាំង(រងរបួសបាក់ជើង)។

២-ឈ្មោះ អន់ វ៉ាឃីន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ (រងរបួសត្រង់ចុងជើង)។

ជនរងគ្រោះខាងលើត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement