Connect with us

Hi, what are you looking for?

ក្នុងស្រុក

រថយន្តធុនធំផ្ទុះកង់ក្រឡាប់ផ្ងារជើង ស្លាប់២របួស៣

មណ្ឌលគិរី : សមត្ថកិច្ចឲ្យដឹងថា រថយន្តធុនធំដឹកដើមដំឡូងមីមួយគ្រឿងបានផ្ទុះកង់ពេលដែលឡើងចំណោតហើយរេចង្កូតក្រឡាប់បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួស ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ១៧ធ្នូ ម្សិលមិញនៅក្នុងភូមិពូលូ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តម​ណ្ឌ​ល​គិរី ។

រថយន្តក្រឡាប់ដែលមានបុរស៥នាក់នៅលើនោះម៉ាកហ៊ីយ៉ាន់ដាយ ៥តោន ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 3F.0095 ដឹកដើមដំឡូងមីពីខេត្តស្វាយរៀងមកឱ្យកសិករនៅភូមិខាងលើ ។

ជនរងគ្រោះមានឈ្មោះ ១/យ៉េន ខេន ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរមាស់ហែក ឃុំអំពិល ស្រុករមាសហែក ខេត្ត​ស្វាយរៀង (ស្លាប់), ២/ ញ៉ ហាក់ ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្ត​ស្វាយរៀង (ស្លាប់) , ៣/ នន់ ឈៀន ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់​នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាសហែក ខេត្តស្វាយរៀង(របួស) , ៤/ សែម រដ្ឋា ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក (រងរបួស ) រស់នៅភូមិ មន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង , ទី៥/តុង ពេជ្រ អាយុ​៣៦ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិពូរប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (រងរបួស​) ។

ក្រោយហេតុការណ៍សាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តរងគ្រោះយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ ៕

Advertisement
Advertisement