Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងអំពាវនាវឲ្យពលរដ្ឋរួសរាន់ទិញត្រីធ្វើប្រហុក

ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៨ ធ្នូ នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ មានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់មកទិញត្រី ក្នុងរដូវនេសាទ ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២៣ ។

ស្ថាប័ននេះបានបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០ ២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្ដើមបន្លាស់ទីចេញ ពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រី តាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពី១៩-២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង ។ យ៉ាងណាក៏ដោយក្រសួងពុំបានរៀបរាប់ទេពីតម្លៃត្រីនៅលើទីផ្សារនារដូវត្រីត្រូវនេះ ៕

Advertisement
Advertisement