Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្ត្រីថា នឹងបណ្ដេញចេញពីក្របខណ្ឌបើរកឃើញមន្ត្រីនគរបាលមានសារធាតុញៀន

លោកសសុខាថ្លែងក្នុងពិធីសំពោធឲ្យប្រើប្រាស់មជ្ឈមណ្ឌលសម្យក្រុងប៉ោយប៉ែតកាលព្រឹកមិញ។

បន្ទាយមានជ័យ : រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលព្រឹកថ្ងៃទី១៨ ធ្នូនេះ ពីទីក្រុងប៉ោយប៉ែតបានថ្លែងថា នឹងបណ្ដេញចេញពីក្របខណ្ឌបើរកឃើញថា មន្ត្រីនគរបាលណាមានផ្ទុកសារធាតុញៀន។

លោក ស សុខា ថ្លែងក្នុងពិធីសម្ពោធឲ្យប្រើប្រាស់មជ្ឈមណ្ឌលសំចតក្រុងប៉ោយប៉ែតកាលព្រឹកមិញ

លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «សូមប្រកាសតែម្ដង គឺគ្រប់មន្ដ្រីក្រោមឱវាទ ពិសេសកងកម្លាំងប្រដាប់អាវុធចំណុះក្រសួងមហាផ្ទៃ ឲ្យតែធ្វើតេស្ដឃើញសារធាតុញៀន មិនអាចអនុញ្ញាតឲ្យនៅក្នុងក្របខណ្ឌនគរបាលជាតិនោះទេ។ បើមិនយកពេលវេលានេះដើម្បីសម្អាតផ្ទះយើងទេ យើងអត់មានពេលសម្អាតទៀតទេ។ ចំពោះមន្ត្រីក្របខណ្ឌស៊ីវិល មិនទាន់មានការណែនាំជារួមទេ»

ក្នុងនោះលោក ស សុខា ក៏បានព្រមានជាប្រយោលផងដែរថា ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕
Advertisement
Advertisement