Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្តJeepដែលបុកមនុស្សស្លាប់ហើយគេចខ្លួន

ភ្នំពេញ : ភ្លាមៗនាថ្ងៃទី ១៩ ធ្នូ នេះបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យអ្នកបើកបររថយន្តJeep ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យភាគីអ្នកបើកបរម្ខាងទៀតស្លាប់ចូលខ្លួន ស្នងការរាជធានីភ្នំពេញបានអះអាងថា លោកបានបញ្ជាឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវស្វែងរកចាប់ខ្លួនហើយ ។

លោក ជួន ណារិន បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានដូច្នេះថា «ខ្ញុំបញ្ជាឲ្យរកចាប់ខ្លួន នៅថ្ងៃបន្ទាប់មកម្ល៉េះ។ ពេលនេះនីតិវិធីក៏នៅបន្ត និងបន្តស្នើសុំដីកាពីតុលាការថែមទៀតផង»។

សេចក្ដីថ្លែងបានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល នៅថ្ងៃទី១៩ ធ្នូនេះបានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ ដែលកំពុងគេចវេសមកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី០៩ មករា ឆ្នាំ ២០២៤ ។

ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា រងការសង្ស័យថា បានបើករថយន្តJeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 ទៅបុកម៉ូតូមួយគ្រឿងនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយក៏បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោលតាំងពីពេលនោះមក ៕

Advertisement
Advertisement