Connect with us

Hi, what are you looking for?

ក្នុងស្រុក

មិនធម្មតា…មន្រ្តីមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីម្នាក់ប្រមាថសម្លាប់គេហើយ ប្ដឹងទារសំណង៥០ម៉ឺនដុល្លារទៀត

លោក ឡុញ ភ័កត្រា កំពុងស្វះស្វែងឲ្យមានការផ្ដល់យុត្តិធម៌

 មណ្ឌលគីរី : បុរសជាអ្នករត់កង់៣ម្នាក់បាននិយាយថា មន្ត្រីសុខាភិបាល និងបក្ខពួកបានជេរប្រមាថ គំរាមសម្លាប់ ចាប់ដាក់គុក ហើយបានដាក់ពាក្យប្ដឹងទៅតុលាការទារសំណង៥០ម៉ឺនដុល្លារទៀត ។

លោក ឡុញ ភ័កត្រា កំពុងស្វះស្វែងឲ្យមានការផ្ដល់យុត្តិធម៌

លោក ឡុញ ភ័កត្រា បានឲ្យដឹងថា កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២៣ គាត់ និងមិត្តភក្ដិបានទៅហូបចុកនៅហាងមួយកន្លែងយីហោ សាច់ពពែអាំង១៦៨ ដែលមានទីតាំងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ , គ្រានោះម៉ោងប្រមាណ ៩និង៣០នាទីយប់ស្រាប់តែមានបុរសម្នាក់ដែលមិនដែលស្គាល់គ្នាពីមុនមក ហើយដែលគេដឹងថា មានឈ្មោះ ខិត សិលា ដើរចេញពីតុដែលមានចម្ងាយពីតុគាត់ប្រហែល ១០ ម៉ែត្រមកជល់កែវ ជាមួយអ្នករួមតុរបស់គាត់ហើយទះក្បាលគាត់ដែលធ្វើឲ្យបញ្ហាកើតឡើង ។ ក្រោយមកឈ្មោះ នន់ ម៉ាឌី មន្ត្រីមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីដែលជាគូកនជាមួយឈ្មោះ ឃិត សិលា បានប្រើពាក្យប្រមាថជីវិតដោយសម្លាប់ និងចាប់គាត់ដាក់គុក ។

ដើម្បីបង្ការកុំឲ្យទង្វើអសីធម៌ និងការប្រមាថកាតទានជីវិតមកលើពលរដ្ឋទន់ខ្សោយបែបនេះកើតមានទៀតព្រឹកឡើងថ្ងៃទី២៤ សីហា លោក ឡុញ ភ័កត្រា ក៏បានដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ក្នុងគោលបំណងឲ្យជនបង្កសុំទោស និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើបែបនេះមកលើកខ្លួន ។ ប៉ុន្តែផ្ទុយទៅវិញនៅចំពោះ

មុខនគរបាលយុត្តិធម៌ជនបង្កបែរជាប្រើសម្ដីជះលុយពីលានរៀលជាថ្នូរ និងការឱ្យគាត់ដកពាក្យបណ្ដឹង និងមិនសុំទោស មិនធ្វើកិច្ចសន្យាអ្វីទាំងអស់ ហើយក្រោយមកថែមទាំងដាក់ពាក្យប្ដឹងគាត់ទៅស្ថាប័នអយ្យការពីបទ ប្ដឹងបរិហារបង្កាច់កេរ្តិ៍ ដោយទារសំណង ៥០ ម៉ឺនដុល្លារថែមទៀតផង ។

ដោយបានហៅសាកសួរម្ដងលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង នៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តបណ្ឌលគិរីក៍ចេញដីកាកោះហៅលោកឱ្យចូលខ្លួនជំនុំជម្រះផ្ទាល់នៅថ្ងៃទី២៦ ធ្នូ ឆាប់ៗខាងមុខ ។

នៅចំពោះស្ថានភាពបែបនេះលោក ឡុញ ភ័កត្រា បានអំពាវនាវឲ្យស្ថាប័នយុត្តិធម៌បើកការស៊ើបអង្កេតស្រាវជ្រាវដោយពិនិត្យពិច្ច័យឲ្យបានត្រឹមត្រូវដើម្បីផ្ដល់យុត្តិធម៌ដល់លោក ក្នុងគោលដៅធ្វើយ៉ាងណាកុំឲ្យជនរងគ្រោះក្លាយជាជនជាប់ចោទដោយឥទ្ធិពលអំណាចអ្វីផ្សេង ៕

Advertisement
Advertisement