Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនជនជាតិថៃ៦នាក់ពាក់ព័ន្ធគ្រឿងញៀន

   បន្ទាយមានជ័យ : ជនជាតិថៃប្រុស-ស្រី៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ធ្នូ នៅចំណុចក្នុងបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន ។

   វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ម្ស៉ៅក្រាមសថ្លាចំនួន ៦ថង់ ថ្នាំគ្រាប់ ចំនួន២៩ថង់ ថ្នាំគ្រាប់ wy ចំនួន៧ថង់ ថ្នាំគ្រាប់ fifi ចំនួន៣៥បន្ទះ ថ្នាំកញ្ចប់(ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់ ជញ្ជីងចំនួន២ ៧.ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

   បច្ចុប្បន្នពួកគេកំពុងត្រូវបានសមត្ថកិច្ចរៀបចំឯកសារបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

Advertisement
Advertisement