Connect with us

Hi, what are you looking for?

អន្តរជាតិ

ត្រាំ បើកភ្លើងខៀវ ឲ្យបាញ់កម្ទេចទូកអ៊ីរ៉ង់

វ៉ាស៊ីនតោន ,អាមេរិក ៖ ប្រភពពីបណ្ដាញព័ត៌មានរុស្ស៊ី  sputnik នាថ្ងៃទី២៣ ខែមេសា នេះថា ប្រធានាធិបតីអាមេរិក​ លោកដូណាល់ ត្រាំ បានថ្លែង​តាម​ប្រព័ន្ធទំនាក់ទំនង Twitterថា លោកបាន​បើកភ្លើងខៀវ​ឲ្យដល់កងកម្លាំង​ជើងទឹក​អាមេរិក​ វាយប្រហារ ​​ពន្លិចទូកយោធា​អ៊ីរ៉ង់ធុនតូច​​ណា បើសិន​ទូកយោធាទាំងនោះ ​ចាប់ផ្តើម​យារយី​ដល់នាវា​យោធា​អាមេរិក ។

អ្នកនាំពាក្យ​មួយរូប​របស់កងកម្លាំង​ប្រដាប់អាវុធអ៊ីរ៉ង់​បានឆ្លើយតប​ការថ្លែងរបស់ប្រធានាធិបតី​អាមេរិក ដោយប្រាប់ទីក្រុងវ៉ាស៊ីនតោន​​ ថា យោធាអាមេរិកគួរតែ​ផ្តោតការយកចិត្តទុកដាក់ត្រឹមការ​ ការពារខ្លួនពី មេរោគ​កូរ៉ូណាបានហើយ។

អ្នកនាំពាក្យ​និយាយថា «ថ្ងៃនេះ ជំនួស​ឲ្យការសម្លុតគំរាមកំហែងដទៃផ្សេងទៀត អាមេរិក គួរតែ​ខិតខំឲ្យអស់ពីលទ្ធភាព ដើម្បី​សង្គ្រោះ​ចំនួន​កងកម្លាំង​របស់ខ្លួន​ដែល​ឆ្លងវីរុស Covid-19នោះទៅ»។

កងកម្លាំងជើងទឹកអាមេរិក​បានអះអាងច្រើនលើកទៅលើអ្វីដែល​ហៅថា ទូកល្បឿនលឿន​អ៊ីរ៉ង់​បានចូលជិត​ចំណុចគ្រោះថ្នាក់​​ នៃវានាពិឃាត​របស់ពួកគេ ហើយ​ដែលបាននិងកំពុង​ល្បាត​នៅតំបន់ឈូងសមុទ្រ ពែក្ស ( Persian) ។ កាលពីថ្ងៃទី១៥ ខែមេសា យោធាអាមេរិក​បានរាយការណ៍ថា ក្រុមទូក​ល្បឿនលឿន​អ៊ីរ៉ង់​ចំនួន​១១គ្រឿង ដែលមកពី​កងកម្លាំងឆ្មាំការពារ​បដិវត្តន៍អ៊ីស្លាម​អ៊ីរ៉ង់​ (IRGC) ​បាន​យារយី​​នាវា​ចម្បាំងអាមេរិក​ ដែលស្ថិតនៅ​លើដែនសមុទ្រ​ភាគខាងជើង​ច្រក​ពែក្ស ។

មានការគិតថា ផ្ដើមពីចំណុចនេះ អាមេរិក និងអ៊ីរ៉ង អាចនឹងឈានទៅរកភាពតានតឹងជាថ្មី បន្ទាប់ពីទ័ពអាកាស​អាមេរិកបាន​វាយប្រហារ​សម្លាប់​មេទ័ពកំពូល​អ៊ីរ៉ង់ ឈ្មោះ Aasem Sol​ei​ma​ni​ ​នៅអ៊ីរ៉ាក់កាលពីអំឡុងខែមករា ឆ្នាំ២០២០ នោះ ៕ កែវ រស្មី

Advertisement
Advertisement