Connect with us

Hi, what are you looking for?

ក្នុងស្រុក

អតីតអធិការស្រុកស្រែអំបិល ឃុបឃិតលេបយកដីសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលស្រែអំបិល

អតីតអធិការស្រុកស្រែអំបិល ភូមិគ្រិះរបស់លោក និងប៉ុស្តិ៍រដ្ឋាភិបាលស្រែអំបិល

កោះកុង៖ អតីតអធិការស្រុកស្រែអំបិលរងការចោទថា បានឃុបឃិតជាមួយមេឃុំស្រែអំបិល លេបយកដីដែលពលរដ្ឋបរិច្ចាគសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលស្រែអំបិលធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

អតីតអធិការស្រុកស្រែអំបិល ភូមិគ្រិះរបស់លោក និងប៉ុស្តិ៍រដ្ឋាភិបាលស្រែអំបិល

តាមប្រភពពីមន្រ្តីនគបាលស្រុកស្រែអំបិល ថា កន្លងមក លោក កែវ សុខ មេឃុំស្រែអំបិល បានបង្កើតក្រុមការងារចុះសម្របសម្រួលសុំដីពីពលរដ្ឋកាន់កាប់ ៧ម៉ែត្រ តាមសំណើចង់បានពីលោក ព្រំ ឆើយ មេប៉ុស្តិ៍ និងលោក ហួន នុន អធិការស្រុក ដើម្បីពង្រីកធ្វើស្នាក់ការប៉ុសិ៍្តនគរបាលស្រែអំបិល តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ។

បើតាមលោក ឆោម សុភា អាយុ ៤៤ ឆ្នាំ ជាម្ចាស់ដី ថា ដោយយល់ឃើញអាជ្ញាធរ និងក្រុមការងារស្នើសុំដីនេះទុកជាសម្បត្តិរដ្ឋ និងជាប្រយោជន៍រួមមិនជូនឲ្យទៅបុគ្គល ពលរដ្ឋក៏បានបរិច្ចាកជូន ទទឹង៧ម៉ែត្របណ្តោយ ១៥ម៉ែត្រជូនរដ្ឋទៅ ។ ប្រភពបន្ថែមថា ពេលចាក់អាចម៍ដីរួច បែរជាលោកមេឃុំ កែវ សុខ ធ្វើឯកសារស៊ីញ៉េកាត់ដី៧ម៉ែត្រនោះឲ្យទៅលោក ហួន នុន អធិការស្រុកធ្វើជាកម្មសិទ្ធិ សម្រាប់ធ្វើផ្ទះស្នាក់នៅផ្ទាល់ខ្លួនទៅវិញ ឯចំណែកដែលនៅសល់តិចតួចធ្វើប៉ុស្តិ៍ ។ នេះលោកមេឃុំ កែវ សុខ បង្កើតក្រុមការងារថ្នាក់ឃុំសុំដីពីប្រជាពលរដ្ឋកាន់កាប់មិនមែនទុកជាសម្បតិ្តរួមរបស់រដ្ឋទេ គឺប្រើល្បិចកុហកប្រជាពលរដ្ឋតាមការចង់បានជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក ហួន នុន អតីតអធិការស្រុកស្រែអំបិលនេះឯង ។ បច្ចុប្បន្នលោក ហួន នុន បានសាង សង់ភូមិគ្រឹះជិតរួចរាល់ជាស្ថាពរហើយ ៕

Advertisement
Advertisement