Connect with us

Hi, what are you looking for?

កីឡា

កម្ពុជាឈរលេខ១លើវិញ្ញាសាជិះសេះផ្លោះរបា ក្នុងព្រឹត្តិការណ៍ FEI SEA Youth Cup

បាងកក : កីឡាករ កីឡាការិនីជិះសេះកម្ពុជា ដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍ FEI SEA Youth Cup ឆ្នាំ២០២៣ ដែលរៀបចំលើកដំបូងនៅក្រុងបាងកក ប្រទេសថៃ។

អត្តពលិកកម្ពុជា ដែលរួមមាន អ្នកអង្គម្ចាស់ នរោត្តម អម្រីតារួមជាមួយកីឡាករ គិរីចាន់ តុលា និង គង់ រតនៈ បានប្រជែងឈ្នះក្រុមហ្វីលីពីន និងថៃលើវិញ្ញាសាជិះសេះលោតផ្លោះរបាជាក្រុម៣ទល់៣ ដើម្បីក្រសោបបានមេដាយមាស។

FEI SEA Youth Cup​ លើកទី១​ដែលរៀបចំពីថ្ងៃទី៧ ដល់១៧ខែធ្នូ ជាព្រឹត្តិការណ៍កីឡាជិះសេះដែលទើបបង្កើតលើកដំបូងនៅប្រទេសថៃដោយត្រូវធ្វើឡើងដើម្បីជំនួសកីឡាស៊ុីហ្គេមលើកទី៣២នៅកម្ពុជា ដែលមិនបានបញ្ចូលកីឡានេះ។

  កម្មវិធីនេះ មានការចូលរួមពីបណ្តាក្រុមតាមប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦រួមមានម្ចាស់ផ្ទះថៃ កម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ក្នុងគោលបំណងករសាងទំនាក់ទំនងល្អក្នុងចំណោមអត្តពលិកទាំងអស់និងលើកស្ទួយកីឡាជិះសេះឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។

អ្វីដែលពិសេសនោះ កម្មវិធីកីឡាជិះសេះ FEI SEA Youth Cup ដែលមាន៥វិញ្ញាសាដើម្បីប្រកួតប្រជែងនេះមានការចូលរួមពីអត្តពលិកដែលជាប់សែស្រឡាយរាជវង្សានុវង្សមួយចំនួនផង ក្នុងនោះកម្ពុជាមានអ្នកអង្គម្ចាស់ នរោត្តម អម្រីតា រួមជាមួយរាជវង្សថៃ និងម៉ាឡេស៊ី៕

Advertisement
Advertisement