Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឆ្នាំនេះចំណូលគយធ្លាក់ចុះជិត២០%

ភ្នំពេញ : ការប្រមូលពន្ធគយក្នុងឆ្នាំ២០២៣ នេះបានធ្លាក់ចុះជិត២០% ពោលគឺបានត្រឹមតែ ៨២%ប៉ុណ្ណោះ មិនអាចឆ្លើយតបតាមផែនការប្រចាំឆ្នាំបានទេ ។ នេះបើតាមលោក គុណ ញឹម ប្រធានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

លោក គុណ ញឹម ប្រធានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ពីវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយកាលពីថ្ងៃទី២៥ ធ្នូ ម្សិលមិញមេគយរូបនេះបានថ្លែងពន្យល់ពីការធ្លាក់ចុះពន្ធដូច្នេះថា គឺដោយសារតែការធ្វើកំណែទម្រង់ បន្ធូរបន្ថយកម្រិតអត្រាបន្ទាត់ពន្ធទៅលើមុខទំនិញសំខាន់ៗជាច្រើន ការថយចុះលំហូរនាំចូលទំនិញពីក្រៅប្រទេស រួមទាំងការអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូទាំងទ្វេភាគី និងពហុភាគី។

បើតាមលោក គុណ ញឹម ការធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូបានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណ ៤០០លានដុល្លារក្នុងមួយឆ្នាំ ។ ប៉ុន្តែយ៉ាងណាក៏ដោយលោកយល់ថា កម្ពុជាបានកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេសច្រើន ហើយងាកទៅពង្រើកសមត្ថភាពរបស់ខ្លួនក្នុង​ការនាំទំនិញចេញទៅក្រៅវិញ ៕

Advertisement
Advertisement