Connect with us

Hi, what are you looking for?

ក្នុងស្រុក

សាហាវណាស់…ជេរហើយកាប់ទៀត

មណ្ឌលគិរី : សមត្ថកិច្ចឲ្យដឹងថា គេបានចាប់ខ្លួនបុរសពីរនាក់កាលពីថ្ងៃទី ២៧ ធ្នូម្សិលមិញ ពីបទថាបានជេរប្រមាថ និងកាប់ទៅលើបុរសម្នាក់ ក្នុងចំណោមពីរនាក់ ដែលពួកគេកំពុងអង្គុយធ្វើម៉ូតូនៅលើចិញ្ចើមផ្លូវមួយកន្លែងក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ។

ជនសង្ស័យទី១ ឈ្មោះ អឿន រតមុន្នី(ហៅ អាមុន្នី) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ  ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។​ ជនសង្ស័យទី២ឈ្មោះ ទូច រាត្រី  ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។ ចំណែកជនរងគ្រោះឈ្មោះ  សឿន សារ៉ន  ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ ស្នាក់បណ្តោះអាសន្នភូមិស្រែព្រះ ឃុំស្រែព្រះ  ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថា ខណៈដែលជនរងគ្រោះកំពុងអង្គុយជួសជុលម៉ូតូនៅចំណុចខាងលើពួកជនសង្ស័យក៏បានជិះម៉ូតូក្បែរហើយជេរពួកគេដោយគ្មានមូលហេតុ។ ក្រោយមកក៏បានទាញកាំបិតកាប់ជនរងគ្រោះចំថ្មងជើងបណ្ដាលឲ្យរងរបួសជាទម្ងន់ ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕

Advertisement
Advertisement