Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជន្លេនកំពុងត្រូវប៉ាន់សម្រាប់ទីផ្សារប្រទេសចិន

កំពង់ឆ្នាំង : នេះមិនមែនជាការអះអាងរបស់ក្រសួងពាណិជ្ជកម្មស្អីទេ ។ ប៉ុន្តែគឺជាការលើកឡើងរបស់ម្ចាស់សិប្បកម្មផលិតជន្លេនស្ងួតមួយកន្លែងនៅក្នុងភូមិអូរសណ្ដាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលថាជន្លេនពេលនេះកំពុងត្រូវប៉ាន់សម្រាប់ទីផ្សារប្រទេសចិន ។

លោក ឌឿន ពៅ បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃទី៣០ធ្នូ ម្សិលមិញថា សិប្បកម្មរបស់លោកដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណជាង១០០នាក់មានសមត្ថភាពអាចផលិតជន្លេនស្ងួតបានក្នុងមួយថ្ងៃរហូតដល់ ១០តោន ។

លោកថា លោកទិញជន្លេនរស់ចូលក្នុងតម្លៃចន្លោះពីរ៣០០០រៀល-៥០០០ រៀលក្នុង១គីឡូក្រាម ។ ចំណែកកម្មករមួយថ្ងៃក្នុងម្នាក់បានទទួលប្រាក់ពី៨០០០០រៀល-៩០០០០រៀល ។ បើទោះបីលោកមិនប្រាកដអំពីគោលដៅ នៃទីផ្សារទំនិញរបស់លោកក្ដី ក៏លោកលើកឡើងថា ភាគច្រើនជនជាតិចិនបានមកទទួលទំនិញពីលោក ។ ហើយថា គេអាចនាំយកទៅកាន់ទីផ្សារប្រទេសចិន ៕

Advertisement
Advertisement