Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនជនជាតិចិន៣៧នាក់ បន្ទាប់ពីផឹកស៊ីឈ្លោះគ្នាធ្វើឲ្យជនជាតិចិនម្នាក់ស្លាប់

ភ្នំពេញ​ ៖​ សមត្ថកិច្ចឲ្យដឹងថា គេបានចាប់ខ្លួនជនជាតិចិន៣៧នាក់ (ស្រី៥នាក់) បន្ទាប់ពីពួកគេផឹកស៊ីឈ្លោះគ្នាធ្វើឲ្យបុរសម្នាក់ស្លាប់កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី ៣ មករា នេះ នៅខុនដូ​​ព្រីន​ស៍​ផ្លាហ្សា ជាប់មហាវិថី​សហព័ន្ធ​រុស្ស៊ីក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ។

សាក្សីបាននិយាយថា អំឡុងការផឹក​ស៊ី ពួកគេក៍ឈ្លោះគ្នា ហើយដេញ​គ្នា​តាំង​ពី​ជាន់​ទី​១​រហូត​ដល់​ជាន់​ទី​៩ ហើយក៍បានចាក់ត្រូវបុរសម្នាក់ ។ ជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យឡឺរ៉ូយ៉ាល់ ។

បច្ចុប្បន្នជនសង្ស័យទាំងអស់​កំពុងត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ៕

Advertisement
Advertisement