Connect with us

Hi, what are you looking for?

អន្តរជាតិ

តៃវ៉ាន់ជ្រើសបានមេដឹកនាំថ្មី

លោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់

តៃប៉ិ៖ លទ្ធផលបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា ម្សិលមិញ បានឱ្យដឹងថា លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលជាបក្សកាន់អំណាចតៃវ៉ាន់សព្វថ្ងៃ គឺជាអ្នកទទួលបានជ័យជម្នះ ខណៈគូប្រជែងរបស់លោកមកពីគណបក្សប្រឆាំងទាំង២ បានទទួលស្គាល់បរាជ័យ នៅចំពោះមុខក្រុមអ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៨ភាគរយ ចេញពីការិយាល័យបោះឆ្នោតនៅទូទាំងកោះតៃវ៉ាន់ លោក Lai Ching-te ទទួលបានសំឡេងគាំទ្រ ៤០.២ភាគរយ រីឯលោក Hou Yu-ih មកពី គណបក្សប្រឆាំង Kuomintang KMT ទទួលបានសំឡេងគាំទ្រ ៣៣.៤ភាគរយ ហើយលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ទទួលបានសំឡេងគាំទ្រ ២៦.៤ភាគរយ។ តាមរយៈជ័យជម្នះនេះ លោក Lai Ching-te នឹងត្រូវក្លាយជាមេដឹកនាំតៃវ៉ាន់ថ្មីជំនួសលោកស្រី Tsai Ing-wen ដែលត្រូវផុតអាណត្តិ ដោយលោកនឹងត្រូវស្បថចូលកាន់តំណែង នៅខែឧសភាខាងមុខ ៕

Advertisement
Advertisement