Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីប្រទេសចិន ឥណ្ឌា មកកាន់ប្រទេសកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីប្រទេសចិន ឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗផ្សេងទៀតមកកាន់ប្រទេសកម្ពុជា ដោយនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” និង “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់ និងពិភពលោក។

ការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួសសម្តែងការគួរសម ជាមួយលោកស្រី ជាំង អ៊ីហ្វី នាយកគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ដើម្បីពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់ នាថ្ងៃរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ នៅទីស្តីការ ក្រសួងទេសចរណ៍ ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី ជាំង អ៊ីហ្វី និងបានបង្ហាញអំពីកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។

លោកស្រី ជាំង អ៊ីហ្វី បានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍សម្រាប់អាណត្តិទី៧នេះ និងឆ្លៀតយកឱកាសនេះ កោតសរសើរចំពោះចក្ខុវិស័យ និងការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអនុវត្តវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រី បានអបអរសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ដែលត្រូវបានតែងតាំងជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងបានដំណើរការជើងហោះហើរចំនួនប្រមាណ២,៥០០ជើង ជាមួយនឹងអ្នកដំណើរជាង ២៥០,០០០នាក់ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីប្រទេសចិន ឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗផ្សេងទៀតមកកាន់ប្រទេសកម្ពុជា ដោយនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” និង “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់ និងពិភពលោក។

លោកស្រី ជាំង អ៊ីហ្វី បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលតែងតែជួយគាំទ្រ និងជួយដល់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ។ ជាចុងក្រោយ លោករដ្ឋមន្ត្រី និងលោកស្រី ជាំង អ៊ីហ្វី បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក៕

Advertisement
Advertisement