Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្រ្តីស្នើឱ្យអគ្គស្នងការនគរបាលជាតិពង្រឹងការត្រួតពិនិត្យ ជាតិអាល់កុលតាមដងផ្លូវឡើងវិញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យអគ្គស្នងការនគរបាលជាតិត្រូវតែធ្វើការពង្រឹងការត្រួតពិនិត្យដល់អ្នកបើកបរដែលមានជាតិអាល់កុលនៅតាមដងផ្លូវឡើងវិញ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យសមត្ថកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់ និងពិនិត្យជាតិអាល់កុលនេះឡើងវិញ ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសធ្វើឱ្យមានការសង្វែកណាស់ នៅពេលបាត់សមាជិកគ្រួសារ។

សម្ដេចធិបតីគូសបញ្ជាក់ថា៖ «សម្រាប់កិច្ចការនេះ ខ្ញុំសូមភ្ជាប់ជាមួយរឿងគ្រោះថ្នាក់ចរាចរណ៍ បន្តិច ដែលព័ត៌មានអាចជួយ។ អារឿងស្រវឹងហ្នឹងដូចជាច្រើនបុកនេះ ខ្ញុំសូមឱ្យឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យឡើងវិញនូវការត្រួតពិនិត្យឡើងវិញនូវជាតិអាល់កុល។ ព្រោះថា សោនាដកម្មច្រើនណាស់ ឧទាហរណ៍រឿងកើតឡើងមុននេះ សូម្បីតែអ្នកបើកក៏មិនចង់ដែរ ដូច្នេះត្រូវទប់អាហ្នឹងឡើងវិញ»។

សម្តេចធិបតីបានសម្តែងការសង្វែកចំពោះជនរងគ្រោះបាត់បង់ជីវិត សុទ្ធតែអ្នកដែលមានអនាគតល្អ តែត្រូវតែបាត់បង់ជីវិតបែបនេះទៅវិញ កើតឡើងដោយគ្រោះថ្នាក់ និងការប្រើប្រាស់គ្រឿងស្រវឹង។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា៖ «យើងសង្វែកណាស់ ហើយគ្រោះថ្នាក់ធំរបស់យើង គឺគ្រោះថ្នាក់ចរាចរណ៍នេះឯង ស្លាប់ច្រើនជាងគ្រាប់បែក គ្រាប់មីន ។ អីចឹងសូមពិនិត្យមើល ពិសេសនោះវិធានការច្បាប់យើងធ្វើ តែយើងត្រូវពិនិត្យមើលវិធានការត្រួតពិនិត្យជាតិអាល់កុលនេះ ដោយត្រូវរកវិធីណាកុំឱ្យកើតបញ្ហាលើកិច្ចការងារនេះ»៕

Advertisement
Advertisement