Connect with us

Hi, what are you looking for?

អន្តរជាតិ

លោក ថាក់ស៊ីន ទៅដល់ផ្ទះហើយ

លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ

បាងកក : «លោកថាក់ស៊ីន បានមកដល់ផ្ទះហើយ។ សង្ឃឹមថា លោកមានសុខភាពល្អ»។ នេះបើតាមការឲ្យដឹងពីលោកស្រី Paetongtarn Shinawatra នៅលើបណ្ដាញសង្គមនាថ្ងៃអាទិត្យទី១៨ ខែ កុម្ភៈ នេះ ។ គឺប្រមាណតែ ២៥នាទីប៉ុណ្ណោះ បន្ទាប់ពីលោកចាកចេញពីមន្ទីរពេទ្យប៉ូលិស ។

អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានចំណាយពេលនៅក្រៅប្រទេសរហូតដល់ ១៥ឆ្នាំ ដើម្បីគេចពីបទចោទប្រកាន់ និងជាប់ពន្ធនាគារពាក់ព័ន្ធករណីរំលោភអំណាច, ការផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនាស់ផលប្រយោជន៍ជាដើម។ ហើយលោកបានចូលស្រុកវិញបន្ទាប់ពីគណបក្សភឿថៃដែលគ្រប់គ្រងដោយកូនស្រីរបស់លោកគឺលោកស្រី Paetongtarn Shinawatra ជាប់ឆ្នោត និងបានរៀបចំរដ្ឋាភិបាលមួយដ៏ចម្រូងចម្រាស ។

ប៉ុន្មានខែក្រោយមកលោក ថាក់ស៊ីន ត្រូវបានមហាក្សត្រថៃកាត់តម្រឹមទោសឲ្យនៅត្រឹម១ឆ្នាំ នៃទោសដែលសម្រេចដោយតុលាការ៨ ឆ្នាំ ។ ប៉ុន្តែលោកបានបំពេញទោសនៅក្នុងពន្ធធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រៅពីនោះលោកសម្រាកទៅលើគ្រែពេទ្យប៉ូលីស ដែលគិតត្រឹមថ្ងៃនេះមានរយៈពេល ៦ខែ ៕

លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ

Advertisement
Advertisement