Connect with us

Hi, what are you looking for?

អន្តរជាតិ

របបយោធាភូមាប្រហារជីវិតមន្ត្រីយោធាជាន់ខ្ពស់៣នាក់ និង៣នាក់ទៀតជាប់គុកមួយជីវិត

ណៃពិដោ ៖ មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍៣រូបត្រូវបានរបបយោធាភូមាកាត់ទោសប្រហារជីវិត និង៣នាក់ទៀតដាក់គុកអស់មួយជីវិត ក្នុងរឿងថា បានដាក់អាវុធចុះ ផ្ដល់ឱកាសឲ្យក្រុមសម្ព័ន្ធភាពជនជាតិភាគតិចគ្រប់គ្រងទីក្រុង Laukkai នៃរដ្ឋ Shan ដែលជាក្រុងយុទ្ធសាស្ត្រដ៏សំខាន់ ។ នេះបើតាម  AFP ផ្សាយព្រឹកថ្ងៃអង្គារទី ២០កុម្ភៈ នេះ ។

ប្រភពថា ក្នុងចំណោមអ្នកដែលត្រូវប្រហារជីវិតទាំង៣រូបនោះក៏មានមេបញ្ជាការដែលគ្រប់គ្រងផ្ទាល់ទីក្រុង Laukkai ផងដែរ ។

កាលពីខែមករា ឆ្នាំ២០២៤នេះ កងកម្លាំងយោធាភូមារាប់រយនាក់ បាននាំគ្នាទម្លាក់អាវុធចុះរួចប្រគល់ក្រុងឈ្មោះ Laukkai  ឱ្យទៅសម្ព័ន្ធក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច Three Brotherhood Alliance បន្ទាប់ពីមានការប្រយុទ្ធ​តទល់គ្នាអស់រយៈពេលជាច្រើនខែ ដើម្បីជាថ្នូរទុកឱ្យមានការរួចរស់ជីវិត ៕

Advertisement
Advertisement