Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឡានអ្នកកាសែត១គ្រឿង ត្រូវជនល្មើសព្រៃឈើវ៉ៃខ្ទេច ប៉ូលិសស្រុកកែវសីមាបំបិទសំណុំរឿងធ្វើរំភើយ

មណ្ឌលគីរី : ឡានអ្នកកាសែតមួយគ្រឿងដែលចតលើចិញ្ចើមផ្លូវត្រូវគេរាយការណ៍ថា ត្រូវបានពួកយូកូម កាងបទល្មើសព្រៃឈើនៅឃុំស្រែខ្ទុម ស្រុកកែវសីមា វាយបំបែកកញ្ចក់ខ្ទេច កាលពីចុងសប្តាហ៍កន្លងទៅ ។

តាមប្រភពថា ទំនងជាក្ដៅក្រហាយ នឹងអ្នកសារ ព័ត៌មានតាមប្រដេញថតបទល្មើសរបស់ពួកគេពេកទើបឈានដល់ការបញ្ចេញកំហឹងតាមបំពង់ទីបសំពងយ៎ៗដូច្មេះ ។ តែសំណាងល្អណាស់ដោយអ្នកកាសែតរូបនោះមិននៅក្មុងឡាន កុំអីម៉ដ្ឋទៅជាមួយកញ្ចក់បាត់ទៅហើយ ។

តាមសេចក្ដីរាយការណ៍ថា ស្រុកកែវសីមាដែលត្រូវបានកំណត់ជាដែនអភិរក្សព្រៃឈើនេះជាចំណុច .កដប ផ្ដុំបទល្មើសមកពីស្រុកក្រោមៗបង្ហូរទៅយួន ផង និងជាទីតាំងប្រព្រឹត្តបទល្មើសផង ។ ឈ្មួញសំខាន់ៗដែលរកស៊ីដុះស្លែនៅតំបន់នោះត្រូវគេស្គាល់ឈ្មោះ  អារ័ត្ន អាឌីជាងម៉ូតូ អាលីចាម  និង ស្រ្តីជើងខ្លាំងម្នាក់ដែលមានរហស្សនាម”សក់ក្រ ហម”  ។

ពលរដ្ឋថា ទិដ្ឋភាពដ៍ស្រៀវឆ្អឹខ្នងបែបនេះមិនមែនមានតែអ្នកកាសែតទេ ជួនកាលពួកគេក៍ស្វាគមន៍ដោយជំពាមកៅស៊ូគ្រាប់ដែកទៅលើកញ្ចក់ឡានអ្នកដ៍ទៃផងដែរ ឲ្យតែមនុស្សប្លែកមុខ ហើយក៍ស្ងាត់ជ្រាបដូចចោរលួចសេះ ដូចជាករណីវាយកញ្ចក់ឡានអ្នកកាសែតនេះអញ្ចឹង ។

ជាមួយគ្នាក្រុមអ្នកភូមិ នៃស្រុកកែវសីមាទាំងនោះបានបន្តលើកឡើងថា ថ្វីត្បិតស្ទើរគ្រប់ទីកន្លែងមានផ្លាកអរគុណសន្តិភាព តែពួកគាត់ហាក់រស់នៅក្នុងភាព រងារអសន្តិសុខណាស់ ហើយបានអំពាវនាវឲ្យលោកធំខេត្តដែលទទួលខុសត្រូវផ្នែកសន្តិសុខជួយមើល៍ៗពួកគាត់ផង ដែលស្ថានភាពរបស់ពួកគាត់ពេលនេះមិនខុសគ្នាពីហ្វូងចៀមដែលមានឆ្នាំការពារជាចចកឡើយ ៕

Advertisement
Advertisement