Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលស្រុកបូទុមសាគរថា ពិតជាមានបុរសម្នាក់ស្លាប់ក្រោមច្រវាក់អិចស្កាវាទ័រមែន

កោះកុង : រដ្ឋបាលស្រុកបូទុមសាគរ នាព្រឹកថ្ងៃទី២៨ កុម្ភៈនេះបានចេញមកបញ្ជាក់ជាសាធារណៈថា ពិតជាមានករណីបុរសម្នាក់ស្លាប់ដោយសារអិចស្កាវាទ័រ ថយកិនមែន ។

រដ្ឋបាលស្រុកបានឲ្យដឹងនៅលើសេចក្ដីបំភ្លឺរបស់ខ្លួនថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង៥០នាទី របាយការណ៍អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ រាយការណ៍ជូនគណៈបញ្ជាការឯក ភាពស្រុក នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីអិចស្កាវ៉ាទ័រ ថយកិនមនុស្សស្លាប់ ០១នាក់ប្រុស ។

សពជនរងគ្រោះ ឈ្មោះ សាត សាខន ភេទប្រុស អាយុ ៦៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានទី លំនៅភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយពេលកើតហេតុកម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌល សុខភាព បានទៅពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារគ្រឿងចក្រកិនស្លាប់ពិតប្រាកដមែន។ តាមការបំភ្លឺពីសាច់ញ្ញាតិរបស់ជនរងគ្រោះថា៖ ជនរងគ្រោះបានជួលគ្រឿងចក្រ មកវៃព្រៃ និងជីកស្រះទឹក នៅចំការរបស់ជនរងគ្រោះ កន្លែងកើតហេតុខាងលើ។

ការបំភ្លឺនេះបានធ្វើឡើងបន្ទាប់ពីមានគេហទំព័រព័ត៌មាន និងគណនីហ្វេសប៊ុកខ្លះបានផ្សព្វផ្សាយថា បុរសរងគ្រោះបានស្លាប់ដោយអិចស្កាវ៉ាទ័រថយកិន ក្នុងអំឡុងដែលអាជ្ញាធរបង្ក្រាបករណីសំអាតដី ជីកស្រះគ្មានច្បាប់អនុញ្ញាតនៅក្នុងភូមិព្រលាន ឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៧ កុម្ភៈឆ្នាំ ២០២៤ ។ ដោយសាលាស្រុកបូទុមសាគរថា វាជាករណី២ដាច់ដោយឡែកពីគ្នា ៕

Advertisement
Advertisement