Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនបុរសម្នាក់រឿងសម្លាប់បងថ្លៃ និងបងបង្កើតខ្លួនឯង

រតនៈគិរី ៖ សមត្ថកិច្ចឲ្យដឹងថា គេបានចាប់ខ្លួនបុរសម្នាក់នារសៀលថ្ងៃទី ២៩ កុម្ភៈ នេះ នៅភូុមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បន្ទាប់ពីបានសម្លាប់ បងថ្លៃស្រី និងបងបង្កើតរបស់ខ្លួន ។

ជនសង្ស័យឈ្មោះ យិន សុធារិត អាយុ៤៩ឆ្នាំ រស់ នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី រងការចោទថា បានសម្លាប់យ៉ាងសាហាវទៅលើបងប្រុសរបស់ខ្លួនឈ្មោះ ហាន ហន អាយុ៦១ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ កាលពីយប់ថ្ងៃទី ១៨ កុម្ភៈឆ្នាំ ២០២៤។

បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការទៅលើជនបង្កដែលគេអះអាងថា មានជំងឺសរសៃប្រាសាទតាមនីតិវិធីច្បាប់ ៕

Advertisement
Advertisement