Connect with us

Hi, what are you looking for?

ក្នុងស្រុក

រូបគ្រួសារ ទ្រី ដាណា ពុំមានតម្លៃអ្វីដែលសិប្បកម្ម ស្រ៊ុន ងួន យកមកបិតនៅលើគម្របសៀវភៅទេ

ភ្នំពេញ : ភ្លាមៗបន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គមព្រោងព្រាតកាលពីម្សិលមិញអំពីរូបភាពរបស់សេដ្ឋីឡេ គឺអ្នកស្រី ទ្រី ដាណា និងប្ដី នៅលើគម្របសៀវភៅស្រ៊ុន ងួន សិប្បកម្មនេះក៏បានចេញមកប្រកាសជាសាធារណៈថា ខ្លួនពុំបានប្រើប្រាស់គម្របសៀវភៅដែលមានរូបភាពបែបនេះឡើយ ។

សិប្បកម្ម ស្រ៊ុន ងួន បានបញ្ជាក់នៅលើសេចក្ដីជូនដំណឹងមួយថា ” សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន យើងខ្ញុំមានកត្តិយស សូមជម្រាបជូនដល់សាធារណៈជន មេត្តាជ្រាបថា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានការបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ដោយមាន ឈ្មោះ និងនិម្មិតសញ្ញា យើងខ្ញុំ រួមបញ្ចូលនិង រូបភាពឯកជនរបស់គ្រួសារលោកស្រី ទ្រី ដាណា” ដោយមិនមែនជាស្នាដៃដើមរបស់ សិប្បកម្មផលិតសៀវភៅ “ស៊្រុន ងួន យើងខ្ញុំទេ ។

សិប្បកម្មផលិតសៀវភៅ យើងខ្ញុំ សូមបដិសេធទាំងស្រុងចំពោះរូបភាពខាងលើ និងសូមសាធារណៈ ជន ជាពិសេសសិស្សានុសិស្ស មេត្តាជ្រាបថា សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន មិនបានប្រើប្រាស់ “រូបភាពឯកជនរបស់ គ្រួសារលោកស្រី ទ្រី ដាណា” មកធ្វើជាគម្របសៀវភៅនោះទេ ។

យើងខ្ញុំសូមជូនដំណឹងដល់សាធារណៈជនថា សូមមេត្តាបញ្ឈប់ការចែករំលែកបន្តនូវរូបភាពកាត់តបែប គម្របសៀវភៅ ដែលមាននិម្មិតសញ្ញា (logo) សៀវភៅ “ស៊្រុន ងួន” ដែលធ្វើអោយសាធារណៈជនមានការភាន់ច្រឡំ ” ៕

Advertisement
Advertisement