Connect with us

Hi, what are you looking for?

ក្នុងស្រុក

២ខែកម្ពុជារកបានជាង១១លានដុល្លារពីការលក់សំបុត្រចូលអង្គរ

សៀមរាប : គ្រឹះស្ថានអង្គរបានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១ ខែមីនា ម្សិលមិញថា ក្នុងខែកុម្ភៈ ទេសចរបរទេសសរុប ១២០,៣១៨នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយគិតជាទឹកប្រាក់ស្មើនឹង ៥,៧៣៦,៦២១ដុល្លារ។ តួលេខសរុប២ខែដើមឆ្នាំ ការលក់សំបុត្រដល់ទេសចរនេះមានចំនួន ២៣៥,៨៥០នាក់ គិតជាប្រាក់ស្មើនឹង ១១,២៣៤,៦៧៥ដុល្លារ។

ជាមួយគ្នាស្ថាប័ននេះក៏បានរាយការណ៍ពីការលក់សំបុត្រនៅកំពង់ផែចុងឃ្នៀស បឹងទន្លេសាបផងដែរ ដោយថា ២ខែនេះ លក់សំបុត្របានលុយជាង២០ម៉ឺនដុល្លារអាមេរិក៕

Advertisement
Advertisement