Connect with us

Hi, what are you looking for?

ក្នុងស្រុក

តុលាការកំពូលថៃលើកលែងទោសលោកស្រី យើងឡាក់ ក្នុងសំណុំរឿងដេញថ្លៃមួយដែលធ្វើឲ្យប្រទេសខាតបង់

បាងកក ៖ មេធាវីរបស់លោកស្រី យើងឡាក់ ស៊ីណាវ៉ាត់ត្រា (Yingluck Shinawatra) បានឲ្យដឹងថា តុលាការកំពូលថៃនៅថ្ងៃច័ន្ទនេះបានសម្រេចលើកលែងទោសលោកស្រី យើងឡាក់ អតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់នៅនិរទេស ក្នុងសំណុំរឿងដេញថ្លៃមួយដែលធ្វើឲ្យប្រទេសជាតិខាតបង់ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ។

លោកស្រី Yingluck ត្រូវបានប្ដឹងកាលពីឆ្នាំ២០២២ ដោយគណៈកម្មការជាតិបង្ក្រាបអំពើពុករលួយ របស់ប្រទេសថៃ ប្រឆាំងលើរូបលោកស្រី និងបុគ្គល៤នាក់ទៀត ដែលបានចោទប្រកាន់ថា អ្នកទាំង៥ បានធ្វើឱ្យប្រទេសជាតិរងការ ខាតបង់ តាមរយៈការមិនអនុវត្តតាម ដំណើរការដេញថ្លៃ ក្នុងការផ្តល់កិច្ចសន្យាមួយរបស់រដ្ឋាភិបាល ដែលមានតម្លៃ ២៥០លានបាត ឬស្មើនឹង៦.៧១លានដុល្លារ។ មេធាវីលោកស្រីបានអះអាងថា តុលាការកំពូលថៃ បានសម្រេចទម្លាក់ចោល​សំណុំរឿងនេះ ក្រោយរកឃើញថា អ្នកទាំង៥ បានបំពេញភារកិច្ចរបស់ខ្លួនស្របទៅតាមច្បាប់ ហើយពុំបានទទួលអត្ថប្រយោជន៍អ្វីឡើយ។

ដោយឡែក កាលពីឆ្នាំ២០១៧ លោកស្រី Yingluck ក៍ត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខផងដែរ ពីបទធ្វេស ប្រហែសក្នុងការបំពេញតួនាទី ហើយត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធគម្រោងរបស់រដ្ឋាភិបាលលោកស្រី ស្តីពីការជួយទិញស្រូវអង្ករប្រជាពលរដ្ឋ ដែលធ្វើឱ្យរដ្ឋខាតប្រាក់​ខ្ទង់រាប់ពាន់លានដុល្លារ នោះ៕

Advertisement
Advertisement