Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរសម្នាក់បានបើកម៉ូតូរុឺម៉កដឹកគ្រែដែកចុះចំណោតជ្រុលចង្កូតបុកបង្គោលភ្លើង

ព្រះសីហនុ៖ មានករណីករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយខ្លួនឯង នៅវេលាម៉ោងនៅវេលាម៉ោង១១ និង ២០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅត្រង់ចំណុចផ្លូវក្រោយរោងចក្រទឹកកកអូរ៣ ស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបុរសម្នាក់បានបើកម៉ូតូរុឺម៉កដឹកគ្រែដែកជាច្រើនចុះចំណោតមិនប្រយ័ត្នជ្រុលចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ប្រភពពីអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំងបីនាក់បានបើកម៉ូតូរុឺម៉ក់ម្នាក់មួយដោយអ្នកដែលបានស្លាប់នោះគឺគាត់បានបើកចុះចំណោតមកមុនគេ ហើយនៅលើម៉ូតូរុឺម៉ក់នោះដឹកគ្រែទំហំ១ម៉ែត្រ២០ ចំនួនប្រមាណជាង៣០គ្រែ ។

លុះមកដល់ផ្លូវចំណោតចោតខ្លាំងក៏រេចង្កូតជ្រុលទៅបុកនិងបង្គោលភ្លើងមួយដើម បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរុឺម៉ករូបនោះបុកផ្ទុបនិងបង្គោលភ្លើងគៀបជាប់និងរុឺម៉ក បណ្តាលឲ្យដាច់ជើងមួយចំហៀង និង បោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

អ្នករួមការងារបានឲ្យដឹងបន្ថែមថា គ្រែនេះដឹកពីឃ្លាំងលក់នៅម្តុំញូស្តារ យកឲ្យភ្ញៀវនៅម្តុំកាសុីណានហៃ តែជាអកុសល្យស្រាប់តែមកជួបរឿងបែបនេះ ហើយគេពុំទាន់អាចបញ្ជាក់ប្រាប់ពីឈ្មោះ ឬអាយុអ្នកស្លាប់ ឲ្យអ្នកសារព័ត៌មានដឹងនៅឡើយទេ ដោយគ្រាន់តែប្រាប់ថាជនរងគ្រោះដែលបានស្លាប់នោះជាបុគ្គលិកថ្មី ។

ចំពោះសពកំពុងស្រាវជ្រាវរកសាច់ញ្ញាតិ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចអំពាវនាវដល់បងប្អូនពលរដ្ឋផងដែរថា ប្រសិនបើពុំមានការចាំបាច់នោះទេ សូមកុំធ្វើដំណើរតាមផ្លូវមួយខ្សែរនេះ ដោយយោងទៅតាមស្ថានភាពផ្លូវតូច និង ចោទខ្លាំងផង អាចនិងបង្កគ្រោះថ្នាក់ជាយថាហេតុ និង សូមឲ្យបងប្អូនអាចធ្វើដំណើរផ្លូវវៀងផ្សេងៗបាន៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement