Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុន FOCUS Consortium នឹងសិក្សាពីគម្រោងវិនិយោគព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី

ភ្នំពេញ ៖  សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស (FOCUS Consor tium) ជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា នឹងចុះទៅសិក្សាពីគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី ។

លោក ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យអាកាសចរស៊ីវិល បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញថា «រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន និងកំពុងសហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងស្របតាមច្បាប់ និងនិតីវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា»។

លោកបានឲ្យដឹងថា ក្រុមហ៊ុននឹងទទួលបានសិទ្ធិសិក្សា និងវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម និងផ្ទេរ (BOT) និងការអភិវឌ្ឍន៍ទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្ដមណ្ឌលគិរី។

សូមរំព្ញកថា កន្លងទៅរាជរដ្ឋាភិបាលក៍ធ្លាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនចិន China Power ធ្វើការសិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរីនេះដែរ។ នៅពេលនោះ ព្រលានយន្ដ ហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី ៣០០ហិកតា មានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ​ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង ៨០លានដុល្លារ ។ ប៉ុន្តែជាអកុសលក្រុមហ៊ុនចិននោះជាប់គាំងហិរញ្ញវត្ថុដោយសារវិបត្តិកូវីដ-១៩ ៕

Advertisement
Advertisement