Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមមន្ត្រី រកឃើញ ១៤ ទីតាំង នៃជម្រកសត្វព្រៃណាមលៀរ ត្រូវបានកាប់ទន្ទ្រាន

មណ្ឌលគិរី : ក្រុមមន្ត្រីបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ៥ មីនា ឆ្នាំ ២០២៤ ក្រុមការងារចម្រុះដឹកនាំ ដោយលោក ស៊ាវ គឺឈាន់ និងលោក សុង គឹមហេង ព្រះរាជអាជ្ញារង នៃអយ្យ កាអមសាលាដំបូងខេត្ត មណ្ឌលគិរី ក្នុងនោះមានលោក រ័ត្ន សុវណ្ណ និងលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំ មន្ត្រីជំនាញការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ នៃមន្ទីរបរិស្ថាន បានរកឃើញ ១៤ ទីតាំង នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរត្រូវបានជនល្មើសកាប់រុករាន ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ។

ទីតាំងទាំង១៤ដែលរងការកាប់បំផ្លាញច្បាមយកដីធ្វើជាកម្មសិទ្ធិនោះរួមមាននៅ ៖

១. ចំណុចនិយាមកា ៧៧៥១៣៨, ១៣៧១០១៨ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

២. ចំណុចនិយាមកា ៧៧៤៩១៣, ១៣៧០៧៩៧ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

៣. ចំណុចនិយាមកា ៧៧២៩០២, ១៣៦៩៨៦៨ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

៤. ចំណុចនិយាមកា ៧៧៣១២១, ១៣៦៩៨៨១ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

៥. ចំណុចនិយាមកា ៧៧៤៨១៧, ១៣៧០៦៤៨ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

៦. ចំណុចនិយាមកា ៧៧៣៦៦០, ១៣៦៩៦១៤ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

៧. ចំណុចនិយាមកា ៧៧៣១៧៨, ១៣៦៩៨៥២ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

៨. ចំណុចនិយាមកា ៧៦៩៨៣៥, ១៣៧៣៥៧៦ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

៩. ចំណុចនិយាមកា ៧៧០៣៥៧, ១៣៧១២៨១ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

១០. ចំណុចនិយាមកា ៧៧០០៧០, ១៣៧២៧០២ ស្ថិតក្នុងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា

១១. ចំណុចនិយាមកា ៧៧២៦៧៨, ១៣៦៩៨៤៥ ស្ថិតក្នុងភូមិពូឡះ ឃុំដាក់ដាំ ស្រុកអូររាំង

១២. ចំណុចនិយាមកា ៧៧១៨៦២, ១៣៦៨៨៦០ ស្ថិតក្នុងភូមិពូឡះ ឃុំដាក់ដាំ ស្រុកអូររាំង

១៣. ចំណុចនិយាមកា ៧៦៩៩៤៣, ១៣៦៨៧៧៥ ស្ថិតក្នុងភូមិពូឡះ ឃុំដាក់ដាំ ស្រុកអូររាំង

១៤. ចំណុចនិយាមកា ៧៧០៤៧២, ១៣៦៨៦១០ ស្ថិតក្នុងភូមិពូឡេ ឃុំដាក់ដាំ ស្រុកអូររាំង

ក្រោយការចុះបង្ក្រាបបច្ចុប្បន្ន ក្រុមន្ត្រីជំនាញកំពុងបន្តធ្វើការវាស់វែងយកទំហំទីតាំងដីកាប់រាន និងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

Advertisement
Advertisement