Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រី : រដ្ឋាភិបាលកំពុងទម្លាក់ថវិការទិញថ្នាំលើសឈាម និងទឹកនោមផ្អែម

ភ្នំពេញ ៖ ឯពិធីសម្ពោធមន្ទីពេទ្យ«តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកា ទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការដូចជា ថ្នាំលើស ឈាម និងថ្នាំទឹកនោមផ្អែម ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការលំបាកដល់អ្នកជំងឺដែលត្រូវការថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា«អីឡូវកំពុងតែដាក់ថវិកាបន្ថែមដើម្បីទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការ ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ដើម្បីបង្កើន ឥឡូវដូចយើងអាចផ្តល់ជូន៥ថ្ងៃ ឬមួយអាទិត្យ អញ្ចឹងថ្ងៃក្រោយបង្កើនថវិកា ដើម្បីអាចធានាផ្តល់ជូនគាត់បានច្រើនជាងហ្នឹង ព្រោះអាហ្នឹងត្រូវការជាប់រហូត»។

បើតាមសម្ដេចអ្វីដែលសំខាន់គឺថ្នាំ និងសម្ភារៈសុខា ភិបាលត្រូវឲ្យបានល្អ និងមានគុណភាពខ្ពស់ជូនប្រជាពលរដ្ឋ ។ យ៉ាងណាក៏ដោយសម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមថា

បើមានតែឧបករណ៍ និងបរិក្ខារពេទ្យទំនើប តែគ្រូពេទ្យមិនចេះប្រើ គឺមិនអាចជួយព្យាបាលប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពឡើយ ។ ដែលការនេះទាមទារឲ្យមានការអភិវឌ្ឍសមត្ថភាពក្រុមគ្រូពេទ្យបន្ថែមទៀត ៕

Advertisement
Advertisement