Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពីរថ្ងៃចុងក្រោយនេះ មាន​កម្មករជាង​៦រយនាក់បន្ថែមទៀត ត្រូវដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក

(ភ្នំពេញ) – ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យដឹងថា នៅ​រយៈ​ពេល​២ថ្ងៃចុងក្រោយ​នេះ មានកម្មករ​សរុប​ចំនួន ៦១១នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើចត្តាឡីស័ក ក្រោយ​ពីពួក​គេ​បាន​វិលត្រឡប់មក​ចូល​ធ្វើ​ការ​វិញ បន្ទាប់ពី​ឈប់​សម្រាក​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ។

តាម​ការ​បញ្ជាក់របស់​ក្រសួង​ការងារ នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​៦យប់ មាន​កម្មករ​រោងចក្រ​មក​ពិនិត្យ​សុខភាព​ចំនួន ៥១៦នាក់ ហើយ​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ ១៤ថ្ងៃចំនួន ៥០៥នាក់, ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត​១ (វិទ្យាល័យជម្ពូវ័ន) ចំនួន ៦នាក់, ​ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត​២ (វិទ្យាល័យ​ជម្ពូវ័ន) ចំនួន៥នាក់ និងយក​សំណាក​ទៅពិសោធ​បន្ត​ចំនួន៦នាក់។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង ១១ព្រឹក មាន​កម្មករ​មក​ត្រួតពិនិត្យ​សុខភាព​ចំនួន ៩៥នាក់ ក្នុង​នោះ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ ១៤ថ្ងៃ​ចំនួន ៩៣នាក់, ដាក់​ឲ្យ​ស្នាក់​នៅមណ្ឌល​ចត្តាឡីស័ក​កម្រិត​២ ចំនួន២នាក់៕

Advertisement
Advertisement