Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចៅអធិការវត្តមួយក្នុងខេត្តតាកែវប្រត្តិកម្ម រឿងក្រុមប្រឹក្សាឃុំហៅគ្រឿងចក្រមកកាយស្រះដោយគ្មានការអនុញ្ញាត

តាកែវ : ព្រះចៅអធិការវត្តអង្គរកា ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្នាខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បានសម្ដែងប្រតិកម្មមិនសប្បាយព្រះទ័យចំពោះក្រុមប្រឹក្សាឃុំបឹងត្រាញ់ខាងជើងមួយរូបដែលបានហៅគ្រឿងចក្រមកកាយស្រះដោយពុំបានសុំការអនុញ្ញាតពីព្រះអង្គ ។

ព្រះតេជគុណ ញៀន ទូច បានមានសង្ឃដីកាប្រាប់ ANN កាលពីរសៀលថ្ងៃទី ២០មីនា ម្សិលមិញថា ឈ្មោះខៀវសម្រស់ ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំបឹងត្រាញ់ខាងជើង បានដាក់គ្រឿងចក្រតាំងតែពីល្ងាចថ្ងៃ ១៦ មីនា មកម្ល៉េះដើម្បីកាយស្រះវត្តដោយពុំបានសុំការអនុញ្ញាតពីព្រះអង្គសូម្បីតែមួយម៉ាត់ ។ ព្រះតេជគុណបន្តថា ព្រះអង្គបានចុះទៅឃាត់ ហើយប្រាប់ឲ្យម្ចាស់គ្រឿងចក្រ និងឈ្មោះ ខៀវ សម្រស់ មកនិយាយគ្នា ប៉ុន្តែពួកគេបានគេចវេះ , ហើយសូម្បីតែពាក្យសុំទោសក៏គ្មានដែរ ។

ទាក់ទងបញ្ហានេះលោក ខៀវ សម្រស់ បានថ្លែងថា ស្រះដែលក្រុមលោកបានចុះកាយយកអាចម៍ដីនោះមិនស្ថិតក្នុងបរិវេណវត្តទេ គឺនៅក្បែរសាលារៀន ឯហ្នេះ , ហើយការកាយនេះក៏មាន ការយល់ព្រម ពីសហគមន៍ និងមេភូមិហើយដែរ ។

បើទោះជាដូច្នេះក្ដីលោក ញ៉េប ឡេង មេឃុំបឹងត្រាញ់ខាងជើងបានប្រាប់ថា ចៅអធិការវត្ត និងឈ្មោះ ខៀវ សម្រស់ ដែលជាមន្ត្រីក្រុមប្រឹក្សាឃុំបានត្រូវរ៉ូវគ្នាក្នុងការកាយស្រះនេះ , ហើយអ្វីដែលមិនត្រូវគ្នានោះគឺខុសត្រង់ចំនួនឡានប៉ុណ្ណោះ ដែលគេកាយលើសពីអ្វីដែលបានព្រមព្រៀងគ្នា ។ យ៉ាងណា ក៏ដោយលោក ថា ឥឡូវករណីនេះបានបញ្ចប់ហើយដើម្បីរង់ចាំឲ្យមានការសម្របសម្រួលដោះស្រាយជាថ្មី ៕

Advertisement
Advertisement