Connect with us

Hi, what are you looking for?

ពីនេះ ពីនោះ

ខ្សឹបៗ ..ពីនេះ..ពីនោះ , ករណីជល់មាន់ចល័តក្មុងស្រុកពេជ្រាដា នៅតែក្ដៅគគុក

មណ្ឌលគិរី÷ បើទោះជានៅតាមបណ្ដាស្រុក-ខេត្ត ជាច្រើន នៃកម្ពុជាហាក់ដូចជាស្ងាត់ត្រជាក់ចំពោះករណីល្បែងស៊ីសង ដោយអាជ្ញាធរអនុវត្តបាន នូវគោលនយោបាយភូមិ-ឃុំមានសមត្ថភាពរបស់រដ្ឋាភិបាលក្ដី ក៏គេកត់សម្គាល់ឃើញថាល្បែងស៊ីសងជាពិសេស ជល់មាន់ នៅតែមានសភាពក្ដៅគគុកនៅឡើយ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមសេចក្ដីរាយការណ៍ថា ដើម្បីបង្វែងដាន ទីតាំងល្បែង និងសង្វៀនជល់មាន់ទាំងនោះ ត្រូវបានគេចល័តពីកន្លែងមួយទៅកន្លែងមួយ ពិសេសតាមចំការស្វាយចន្ទី ម្រេច និងផ្ទះប្រជាពលរដ្ឋដែលនៅដាច់ស្រយាល ។ ហើយសម្រាប់ថ្ងៃទី ២៦ មីនា ឆ្នាំ ២០២៤ នេះ គឺគេលេងក្នុងចម្ការម្រេចដែលចាប់ផ្ដើមតាំងតែពីម៉ោង ៨ ព្រឹកម្ល៉េះ ។ អ្នកចូលលេងល្បែងត្រូវបានគេដាក់បញ្ជាយ៉ាងតឹងរឹង ដោយមិនឱ្យប្រើប្រាស់ទូរសព្ទទេ ។

សកម្មភាពបនល្បែងចល័តដ៏សកម្មនេះត្រូវគេប្រាប់ថា ត្រូវបានធ្វើយ៉ាងគឃ្លើនដោយមានការចូលរួមយ៉ាង កក់ក្ដៅ ពីលោក វណ្ណា ម៉ាប់ ចៅហ្វាយស្រុកពេជ្រាដាដែលនិយមវិស័យបក្សីកីឡា  ដោយមានការហែរហម ពីលោកអធិការស្រុក ឈ្មោះ ផ្លុង ជំនិត និងលោកមេប៉ុស្តិ៍ប៊ូស្រាផងដែរ ។ គេថាប៉ុន្មានថ្ងៃមុនលោក ម៉ាប់ ឈ្នះបានលុយរហូតដល់ជិត ៤លានរៀលឯណោះ ។

ជាមួយការសប្បាយ នឹងបនល្បែងដោយក្រុមមន្ត្រីស្រុកនេះប្រជាពលរដ្ឋនៅក្នុងស្រុកពេជ្រាដា ភាគច្រើនបានត្អូញតែ្អរថា វាគឺជាការបរាជ័យដ៏ធ្ងន់ធ្ងរសម្រាប់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ហើយបានអំពាវនាវឲ្យថ្នាក់លើ ពិសេសស្ថាប័នក្រសួងមហាផ្ទៃជួយចុះមកអន្តរាគមន៍បង្ក្រាបផង ៕

Advertisement
Advertisement